ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ក្វា​ន់​ដូ​WT​និង​វ៉ូ​វី​ណា​ម​ជួយ​ឱ្យ​កម្ពុជា​កើន​មេដាយមាស​ដល់​ទៅ​៤​គ្រឿង

1 ឆ្នាំ មុន
  • ភ្នំពេញ

ស៊ី​ហ្គេម​វៀតណាម ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​

ស៊ី​ហ្គេម​វៀតណាម ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ​សំរឹទ្ធ​១៤​គ្រឿង សរុប​២៤​គ្រឿង​។​ក្នុង​នោះ​កីឡាករ​តេ​ក្វា​ន់​ដូ​WT វ៉ា មិថុនា ប្រកួត​លើ​វិញ្ញាសា​ផ្នែក​បុរស​ប្រភេទ​ទម្ងន់​៧៤​គីឡូក្រាម​បាន​យកឈ្នះ​កីឡាករ​ហ្វី​លី​ពី​ន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល​៣៥​ទល់​១៤ ធ្វើ​ឱ្យ​គេ​ក្លាយជា​ម្ចាស់​មេដាយមាស​ទី​៤​របស់​កម្ពុជា ក្រោយ​ពេល​ដែល​កីឡា​វ៉ូ​វី​ណា​ម​ជា​អ្នក​រកបាន​មេដាយមាស​ទី​៣​ពី​ការ​ប្រកួត​សម្ដែង​លើ​វិញ្ញាសា​ជា​ក្រុម​(​នារី​១ បុរស​៣​ មាន​អាវុ.ធ​)​។

បន្ទាប់​ពី​កីឡាករ​តេ​ក្វា​ន់​ដូ​វ៉ា មិថុនា ប្រកួត​ឈ្នះ​កីឡាករ​ហ្វី​លី​ពី​ន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​បាន​មេដាយមាស​ទី​៤​ជូន​ជាតិ​នោះ នៅ​ថ្ងៃ​ដដែល​កីឡាការិនី​ឈឿ​ង អា​លី​ហ្សា បាន​ប្រកួត​ចាញ់​កីឡាការិនី​វៀតណាម​ដែល​ជា​ម្ចាស់ផ្ទះ​លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដោយ​លទ្ធផល​៧​ទល់​១៧ ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ​។ ចំណែក​មេដាយមាស​ទី​៣​ដែល​កីឡា​វ៉ូ​វី​ណា​ម​ដណ្ដើម​បាន គឹ​លើ​វិញ្ញាសា​សម្ដែង​ជា​ក្រុម​(​នារី​១​បុរស​៣​ មាន​អាវុ.ធ​)​រួម​មាន​៖​កីឡាការិនី​ប៉ា​ល់ ឆរ​ស្មី កីឡាករ​លី បូ​រ៉ា​មី​, កីឡាករ​ជ្រិ​ន ប៊ុ​ន​ឡេ​ង និង​កីឡាករ​ប្រាក់ សុវណ្ណ​នី ដោយ​ទទួល​បាន​ពិន្ទុ​២៦៩​។

គួរ​រំលឹក​ផង​ដែរ​ថា សម្រាប់​មេដាយមាស​២​គ្រឿង​ដែល​កម្ពុជា​ដណ្ដើម​បាន​មុន​នេះ​គឺ​បាន​មក​ពី​កីឡា​ឃី​ក​បុក​ស៊ី​ង​កីឡាករ​ទូច រ៉ា​ឆាន់ រីឯ​មេដាយមាស​ទី​២​បាន​មក​ពី​កីឡា​ប៉េតង់​ប្រកួត​លើ​វិញ្ញាសា​ចម្រុះ​បុរស​នារី​រវាង​កីឡាករ​ស៊ី​ន វង​និង​កីឡាការិនី​វង់ ច​ន្ថា ។ ចំណែក​មេដាយ​ប្រាក់​ចំនួន​៦​គ្រឿង​ដែល​អត្ត​ព​លិ​ក​កម្ពុជា​ដណ្ដើម​បានគឺ​កីឡាការិនី​វ៉ូ​វី​ណា​ម​សុខ សុ​ភី លើ​វិញ្ញាសា​នារី​ទម្ងន់​៥៥​គីឡូក្រាម​,​កីឡាករ​តេ​ក្វា​ន់​ដូ​WT​សំ យូ​ដេ​ត លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​៥៨​គីឡូក្រាម​, កីឡាករ​ថោ​ង ឈឿ​ន និង​កីឡាករ​យឹ​ម សុ​ភ័​ណ្ឌ លើ​វិញ្ញាសា​វាយ​គូ​បុរស​កីឡា​ប៉េតង់​,​កីឡាករ​ឃី​កបុក​ស៊ី​ង កាន់ ម៉េ​ង​ហុង លើ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​,​កីឡាករ​ឃី​ក​បុក​ស៊ី​ង​ឈឿ​ន ល្វៃ លើ​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​និង​កីឡាករ​ឃី​ក​បុក​ស៊ី​ង​លន បញ្ញា លើ​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ