ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ជាតិ​នៃ​ចង​ចាំ​!​សម្តេច​តេ​ជោ​អំពាវនាវ​កុំ​ឲ្យ​របប​នេះត្រឡប់​មក​វិញ​ត្រូវ​​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​​គង់វង្ស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់​មក​វិញ ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​« ថ្ងៃ​ទី​២០ ឧសភា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់​មក​វិញ ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​« ថ្ងៃ​ទី​២០ ឧសភា​នេះ ជា​ថ្ងៃ​រំលឹក​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ដែល​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត (១៧ មេ​សា ១៩៧៥ – ៦ មក​រា ១៩៧៩) ដែល​ជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត​» ។

សម្តេច​បន្ត​ថា ទិវា​នេះ ជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ជាង​៣​លាន​នាក់​ដែល​បាន​ស្លា​.​ប់​បាត់បង់​ជីវិត នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរ​ចត់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការ​កា​.​ប់ស​ម្លា​.​ប់ ការ​បំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ស្លា​.​ប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូ​ម្បី​តែ​សិទ្ធិ​រស់រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ ។

សម្តេច​គូសបញ្ជាក់​ថា «​ដើម្បី​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់​មក​វិញ យើង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ​សហគមន៍ និង​ប្រទេស​ជាតិ ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ