ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ​ចៅក្រមសម្រេច​ឃុំខ្លួន​មេការ​សំណង់ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ បាន​សម្រេច​ឃុំខ្លួន​មេការ​សំណង់​ម្នាក់…

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ បាន​សម្រេច​ឃុំខ្លួន​មេការ​សំណង់​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​មានការ​ចោទប្រកាន់​ចំនួន ០២​បទល្មើស ក្នុង​សំណុំរឿង​ផ្សេង​ទៀត​ផង ។

ជនជាប់ចោទ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលាការ​ពាក់​ពន្ធ ពី​បទ មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន ពោល​គឺ​ទិញ​សម្ភារ​គ្រឿងសំណង់ ហើយ​មិន​សង​លុយ​គេ ។

ជនសង្ស័យ​ឈ្មោះ ម៉​ង់ សា​ម៉​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នកម៉ៅការ​សំណង់ មាន​ទីលំនៅ​ផ្ទះ​លេខ​១២០ ផ្លូវ​២៨ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អង្គហេតុ​នៃ​ការ​ចាប់​បញ្ជូន​ខ្លួន មេការ​សំណង់​ម្នាក់​នោះ​បញ្ជូន​ទៅ​តុលាការ សំណុំរឿង​នេះ ត្រូវ​ដើម​គេ​ប្តឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ ឈ្មោះ ម៉​ង់ សា​ម៉​ន ជា​អ្នកម៉ៅការ​សំណង់ បាន​ទៅ​ទាក់ទង​ទិញ​គ្រឿងសំណង់​របស់​ដើមបណ្តឹង​ជា​បន្តបន្ទាប់ សរុប​ទឹកប្រាក់​ចំនួន ៦,៧០០​ដុល្លារ​អា​មេ​រិ​ក ដែល​ការ​ទិញ​គ្រឿងសំណង់​នោះ មេការ​មិន​ទាន់​បាន​ទូទាត់​ប្រាក់​ឲ្យ​ម្ចាស់បំណុល​ភ្លាម​ៗ​ទេ ចេះ​តែ​សុំ​ពន្យា​ពេល​ម្តង ហើយ​ម្តងទៀត ។ រហូត​ដល់​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១ ដើមបណ្តឹង​បាន​ណាត់ជួប​មេការ (​ម៉​ង់ សា​ម៉​ន​) ដើម្បី​សួរនាំ​លុយ​ជំពាក់​ថ្លៃ​គ្រឿងសំណង់​នោះ ពេល​ជួប​គ្នា​មេការ​សំណង់ បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​(​សែក​)​មួយ​សន្លឹក ដែល​មាន​ទឹកប្រាក់ ៧ ,៦០០​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ដើមបណ្តឹង សម្រាប់​យក​ទៅ​បើក​នៅ​ធនាគារ ABA ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ។ លុះដល់​ថ្ងៃ​កំណត់​ដើមបណ្តឹង​បាន​យក​មូល​ប្ប​ទា​នប​ត្រ​នោះ ទៅ​បើកប្រាក់​ពី​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មក​វិញ​ថា សែក​នេះ​គ្មាន​សាច់ប្រាក់​ទេ គឺជា​សែក​ស្អុយ ហើយ​ចាប់ពី​ពេល​នោះ​មក មេការ​សំណង់​ឈ្មោះ ម៉​ង់ សា​ម៉​ន ក៏​បាន​គេចវេស ពី​ម្ចាស់បំណុល​មិន​ព្រម​រក​ការ​ដោះស្រាយ ទើបបាន​ដើមបណ្តឹង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ