ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ឈ្នះ​មេដាយមាស​ ទី​៥ ដោយ​កីឡា​ចំបាប់

1 ឆ្នាំ មុន

ស៊ី​ហ្គេ​ម ៖ កីឡាករ​ចំបាប់​កម្ពុជា ស៊ូ បាលី បាន​ឈ្នះ​មេដាយមាស​១​គ្រឿង ក្នុង​ទម្ងន់ ១២៥​គីឡូក្រាម ក្រោយ​ឈ្នះ​កីឡាករ​ឡាវ ១០-០…

ស៊ី​ហ្គេ​ម ៖ កីឡាករ​ចំបាប់​កម្ពុជា ស៊ូ បាលី បាន​ឈ្នះ​មេដាយមាស​១​គ្រឿង ក្នុង​ទម្ងន់ ១២៥​គីឡូក្រាម ក្រោយ​ឈ្នះ​កីឡាករ​ឡាវ ១០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ព្រឹក​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។

មុន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ស៊ូ បាលី បាន​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​វៀតណាម ១០​ទល់​០ មុន​នេះ​បន្តិច ។

ចំបាប់​កម្ពុជា​នៅ​សល់​១​វិញ្ញាសា​ទៀត ដើម្បី​ប្រកួត​ដណ្តើម​មេដាយ​ប្រាក់ ដែល​នឹង​ចាប់ផ្តើម ប្រកួត​នៅ​ម៉ោង ២:០០ រសៀល​ថ្ងៃ​ទី​១៩​ឧសភា​នេះ ។

បើ​តាម​លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​ជា​អនុប្រធាន​កីឡា​ចំបាប់​កម្ពុជា ទទួល​បន្ទុក​ប្រធាន ដឹកនាំ​ក្រុមកីឡា​ចំបាប់​កម្ពុជា​ពី​ទីលាន​ប្រកួត បាន​បញ្ជាក់​ថា ចំបាប់​កម្ពុជា​មាន​មេដាយមាស ១​គ្រឿង​ហើយ ឥឡូវនេះ នៅ​សល់​១​ប្រកួត​ទៀត ដើម្បី​ប្រជែង​មេដាយ​ប្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ