ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បង្កើន​ការ​ផលិត​ថ្នាំ និង​បរិក្ខារ​ពេទ្យ ខណៈ​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​កើន​ដល់៦៣​នាក់

1 ឆ្នាំ មុន

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កូរ៉េ​ខាងជើង កំពុង​បង្កើន​ការ​ផលិត​ថ្នាំពេទ្យ និង​បរិក្ខារ​ពេទ្យ រួម​មាន​ឧបករណ៍​រម្ងាប់​មេរោគ និង​ទែ​ម៉ូ​ម៉ែត្រ ខណៈ​ប្រទេស​នេះ កំពុង​តែ

កូរ៉េ​ខាងជើង ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កូរ៉េ​ខាងជើង កំពុង​បង្កើន​ការ​ផលិត​ថ្នាំពេទ្យ និង​បរិក្ខារ​ពេទ្យ រួម​មាន​ឧបករណ៍​រម្ងាប់​មេរោគ និង​ទែ​ម៉ូ​ម៉ែត្រ ខណៈ​ប្រទេស​នេះ កំពុង​តែ​ទប់ទល់​នឹង​ការ​រាតត្បាត​កូ​វី​ដ​១៩​។

របប​កុម្មុយនីស្ត​នេះ ក៏​កំពុង​បង្កើន​ការ​ផលិត​ថ្នាំបុរាណ​កូរ៉េ​ខាង​ផង​ដែរ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​កាត់​បន្ថយកម្តៅ និង​ការ​ឈឺចាប់ ដោយ​ហៅ​ថា ជា​ថ្នាំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ និង​ព្យាបាល​ជំងឺ​។

រលក​ជំងឺ​កូ​វី​ដ​១៩ ដែល​កូរ៉េ​ខាងជើង ប្រកាស​ពី​ការ​ផ្ទុះ​កាលពី​ស​ប្តា​ហ៍​មុន បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​បញ្ហា​ខ្វះ​ធនធាន​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង ខណៈ​ដែល​ភ្នាក់ងារ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើការ​ព្រមាន​ពី​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ដែល​មាន​ប្រជាជន​ចំនួន ២៥​លាន​នាក់​។

KCNA ចុះ​ផ្សាយ​ថា មនុស្ស​យ៉ាងតិច ២៦២.២៧០​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​រោគ​សញ្ញា ហើយ​មនុស្ស​ម្នាក់​ទៀត​បាន​ស្លា​.​ប់ គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ ប៉ុន្តែ​វា​មិន​បាន​ចុះ​ផ្សាយ​ថា តើ​មនុស្ស​ប៉ុន្មាន​នាក់​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ ១៩​នោះ​ទេ?​។

រហូត​មក​ដល់​ពេល​នេះ កូរ៉េ​ខាងជើង​មាន​មនុស្ស​ចំនួន​ជិត ២​លាន​នាក់​ដែល​មាន​រោគ​សញ្ញា​គ្រុនក្តៅ និង ៦៣​នាក់​ស្លា​.​ប់​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដដែល​បាន​រាយការណ៍​ទៀត​ថា រោងចក្រ​នានា​កំពុងធ្វើការ​ផលិត​ថ្នាំ​ចាក់ ថ្នាំពេទ្យ ទែ​ម៉ូ​ម៉ែត្រ និង​បរិក្ខារ​ពេទ្យ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រដ្ឋធានី​ព្យុ​ង​យ៉ាង និង​តំបន់​នៅ​ក្បែរ​រដ្ឋធានី ខណៈ​មានការ​អនុវត្តន៍​វិធានការ​រឹត​បន្តឹង​កាន់តែ​ខ្លាំង​ទៀត ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាតត្បាត​។

KCNA ចុះ​ផ្សាយ​ថា «​អំបិល​រាប់​ពាន់​តោន​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​រដ្ឋធានី​ព្យុ​ង​យ៉ាង​ជា​បន្ទាន់​ដើម្បី​ធ្វើការ​ផលិត​ថ្នាំ​ស​ម្លា​.​ប់​មេរោគ​”​។

ដោយសារ​មិន​មានកម្ម​វិធី​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​កូ​វី​ដ ១៩ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ជំរុញ​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ (painkiller) និង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច ព្រមទាំង​ឱសថ​មួយ​ចំនួន​ដែល​រកបាន​នៅផ្ទះ​ដូច​ជា ការ​ខ្ពុ​ល​ទឹកអំបិល និង​ផឹក​តែ​ជាដើម​។

ប្រទេស​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​កបាន​ស្ម័គ្រចិត្ត​ជួយ​កូរ៉េ​ខាងជើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​កូ​វី​ដ ១៩ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង​។

ទោះ​យ៉ាងណា យន្តហោះ​ចំនួន ៣​គ្រឿង​របស់​ក្រុមហ៊ុន Air Koryo របស់​កូរ៉េ​ខាងជើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ចិន និង​បាន​ត្រឡប់​មក​កាន់​រដ្ឋធានី​ព្យុ​ង​យ៉ាង​វិញ​នៅ​ថ្ងៃ​ច័ន្ទ ដោយ​មាន​ដឹកនាំ​បរិក្ខារ​ពេទ្យ​។ នេះ​បើ​យោង​តាម​ប្រភព​ការទូត​បញ្ជាក់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ