ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

 បើកយុទ្ធនាការស្តារប្រព័ន្ធលូ តាមបណ្តោយ​ផ្លូវជាតិ​លេខ៥៩ ដើម្បីបញ្ចៀសទឹកជំនន់ ឬទឹកដក់​ នៅស្រុកម៉ាឡៃ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ប្រពន្ធ័លូទឹកតាមបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះគ.ម ៤១ ដល់គម ៤៣+៥០០ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសាធារណការ និដឹកជញ្ជូន បើកយុទ្ធនាស្តារឡើងវិញ និងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវចេញ…

ខេត្តបន្ទាយមានជ័យ៖ ប្រពន្ធ័លូទឹកតាមបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះគ.ម ៤១ ដល់គម ៤៣+៥០០ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសាធារណការ និដឹកជញ្ជូន បើកយុទ្ធនាស្តារឡើងវិញ និងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវចេញ ដែលធ្វើឲ្យទឹកដក់ខូចផ្លូវ។ នេះបើតាម​លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ។

លោក សុក ចាន់ថា បានបន្តថា កន្លងមក ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពី​ចន្លោះ គ.ម ៤១+០០០ ដល់​គ.ម ៤៣+៥០០ ស្ថិតក្នុងទីរួមស្រុកម៉ាឡៃ​ រងគ្រោះដោយទឹកជំនន់​ទឹកភ្លៀង និងទឹកហូរធ្លាក់ពីទីនានា ដីចូលពេញលូ ជាដុំៗ ច្រើនកន្លែង បណ្តាលឲ្យកកស្ទះ។ ដូច្នេះ​លោកបានដឹកនាំកម្លាំងជំនាញមន្ទីរសាធារណការដឹកជញ្ជូន យកគ្រឿងចក្រ មកស្តារតាម​បណ្តោយ​ផ្លូវជាតិលេខ៥៩ ចន្លោះពីគ.ម ៤១+០០០ ដល់គ.ម ៤៣+៥០០ ឡើងវិញ ដើម្បីឱ្យទឹកហូរ​ចេញចូលស្រួលឡើងវិញ។ ការងារនេះ ត្រូវធ្វើឱ្យបានរួចរាល់ មុនរដូវវស្សាចូលដល់ ពិសេសកាយ​ដី ដែលបានចាក់ខ្ពស់ជាងចិញ្ចើមផ្លូវចេញ ដើម្បីកុំឱ្យទឹកដក់ ខូចផ្លូវ។

លោកប្រធានមន្ទីរ បានបន្តទៀតថា ​ប្រពន្ធ័លូស្ទះ ទាំង ៩ ស្រុកក្រុង គឺកកស្ទះ ដោយសារតែដី​បាក់​ចូល ហើយក្រុមការងាររបស់លោក បានចាប់ផ្តើមស្តារឡើងវិញ ជាបណ្តើរៗ នៅក្នុងស្រុក​ម៉ាឡៃ ដោយចាប់ផ្តើមអនុវត្ត​មុនគេ។

លោកប្រធានមន្ទីរ បាន​បន្តទៀតថា ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះ គ.ម ៤១+០០០ ដល់គ.ម ៤៣+៥០០ ក្នុងស្រុកម៉ាឡៃ ​ក្រោយពីស្តាររួចរាល់ហើយ លោកសង្ឃឹមថា វាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ រស់ក្នុងស្រុកម៉ាឡៃ ធ្វើដំណើរចេញចូល ប្រកប​មុខ​របររកស៊ីប្រចាំថ្ងៃបានយ៉ាងស្រួល ព្រោះមិនព្រួយពីទឹកលេច នៅខែវស្សានោះទៀតទេ។

ជាមួយនោះ លោក សុក ចាន់ថា បានសំណូមពរដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកម៉ាឡៃ​ទាំងអស់ ក្រោយពីបញ្ចប់ការងារស្តារលូ និងកាយដីចាក់ ដែលខ្ពស់ជាងចិញ្ចើមផ្លូវរួចរាល់ហើយ ត្រូវរួមគ្នាជួយថែរក្សាឱ្យបានល្អ និងធានាបានការប្រើប្រាស់យូរអង្វែង និងឈប់ការចាក់ដីឱ្យ​ខ្ពស់​ជាងផ្លូវ ព្រោះការស្តារលូនេះ ចំណាយថវិកាអស់ច្រើនណាស់។

ក្នុងការចុះត្រួតពិនិត្យការងារស្តារប្រព័ន្ធលូនេះដែរ លោកប្រធានមន្ទីរ ក៏បានណែនាំដល់ក្រុម​ការងារបច្ចេកទេស ឱ្យខិតខំជំរុញការងារឱ្យ​សម្រេចរួចរាល់ តាមផែនការ ដែលបានកំណត់​។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ក៏បានថ្លែងអំគុណយ៉ាងជ្រាលជ្រៅដល់លោក សុក ចាន់ថា ដែលបានយកចិត្តទុកដាក់ស្តារប្រព័ន្ធលូ និងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវ ដើម្បី​បញ្ជៀស​ពីការទឹកលិចលង់ ក្នុងទីរួម​ស្រុកម៉ាឡៃនេះ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ