ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ឃ្លាំង​ទិញ​លក់​អេ​ត​ចាយ ផ្អើល​នៅ​អូរ​បែក​ក្អម

1 ឆ្នាំ មុន
  • ភ្នំពេញ

ឃ្លាំង​ទិញ​លក់​អេ​ត​ចាយ​មួយ កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​អោយ​បន្ទប់​ចំនួន​៣ រួម​ជាមួយ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឃ្លាំង​ទិញ​លក់​អេ​ត​ចាយ​មួយ កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​អោយ​បន្ទប់​ចំនួន​៣ រួម​ជាមួយ​សម្ភារៈ​មួយ​ចំនួន បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ អគ្គី​ភ័យ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ស្លែង​រលីង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ឃ្លាំង​អេ​ត​ចាយ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ មាន​ទំហំ​១៣​ម៉ែត្រ គុណ​២៥​ម៉ែត្រ​ប្រក់ស​ង្ក័​សី ដែល​មាន​ម្ចាស់​ឈ្មោះ ចិន ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​នគរបាល​ការិយាល័យ បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានអោយ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​ផ្កាភ្លើង​ក៏​បាន​ធ្លាក់​ទៅ​លើ​ក្រដាស​អេ​ត​ចាយ បង្ក​ឱ្យ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ នគរបាល​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ ហើយ​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៥៥​នាទី​ថ្ងៃ​ត្រង់នេះ​ផង​ដែរ ។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា អគ្គិភ័យ​ខាងលើ​នេះ បាន​បណ្តាល​អោយ​បន្ទប់​ស្នាក់​នៅ​ចំនួន​៣​បន្ទប់​រង​ការ​ខូចខាត រួម​ជាមួយនឹង​សម្ភារៈ​មួយ​ចំនួន​ទៀត ។ ទោះបីជា​យ៉ាងណា អគ្គិភ័យ​នេះ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល ឬ​មាន​មនុស្ស​រង​របួស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ