ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយជាង១០ប្រភេទបានទទួលផល និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មិន​ថា​ក្រុមហ៊ុន ឬ​កសិករ​ត្រូវ​បង្កើន​ការ​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​ឱ្យ​បាន​ច្រើន ដើម្បី​រួមចំណែក​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​គ្រួសារ​កសិករ​នៅ​តាម​មូលដ្ឋាន ហើយ​នៅ​ពេល​ផលិត​បាន​ទិន្នផល​ច្រើន យើង​អាច​បង្កើត​រោងចក្រ​នៅ​តំបន់​នេះ​តែ​ម្តង ។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

ខេត្តស្ទឹងត្រែង ៖ មិន​ថា​ក្រុមហ៊ុន ឬ​កសិករ​ត្រូវ​បង្កើន​ការ​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​ឱ្យ​បាន​ច្រើន ដើម្បី​រួមចំណែក​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​គ្រួសារ​កសិករ​នៅ​តាម​មូលដ្ឋាន ហើយ​នៅ​ពេល​ផលិត​បាន​ទិន្នផល​ច្រើន យើង​អាច​បង្កើត​រោងចក្រ​នៅ​តំបន់​នេះ​តែ​ម្តង ។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក វេ​ង សា​ខុន ក្នុង​គ្រា​ដែល​លោក​ចុះ​ពិនិត្យ និង​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ពង្រីក​ការងារ​ដាំ​ដុះ​ដំណាំ​ស្វាយ នៅ​ក្រុមហ៊ុន​ក្រែ​ន​ស៊ី ស្ថិត​នៅឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ នា​ពេល​ថ្មី​ៗ​នេះ ។

លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​មាន ប្រសាសន៍​ថា ក្រុមហ៊ុន​ក្រែ​ន​ស៊ី​មួយ​នេះ​ពិតជា​មាន​បច្ចេកទេស​ពេញលេញ​ក្នុង​ការ​ផលិត​ដំណាំ​ឈើ​ហូប​ផ្លែ​ដូចនេះ​សុំ​ឱ្យ​បង្កើន​ការ​ដាំ​ដុះ​ឈើ​ហូប​ផ្លែ​ឱ្យ​បាន​ច្រើន​ប្រភេទ ដើម្បី​នាំ​ផលិតផល​ទាំងនេះ​ចេញ​ទៅ​កាន់​ទីផ្សារ និង​ឈាន​ទៅ​រៀបចំ​ឱ្យ​មាន​រោងចក្រ​កែ​ច្នៃ​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​នេះ​តែ​ម្តង ។

ចំណុច​នេះ​សូម​ឱ្យ​ក្រុមហ៊ុន​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ដាំ​ដុះ​ស្វាយ​ទៅ​ដល់​កសិករ ក្នុង​តំបន់​នេះ ដើម្បី​បង្កើន​ទិន្នផល​ឈាន​ទៅ​បង្កើត​រោងចក្រ​កែ​ច្នៃ​បាន ។

ដូចនេះ​ក្រុមហ៊ុន​នឹង​អាច​ប្រមូល​ទិញ​ពី​កសិករ​ដែល​គាត់​ដាំ​ដុះ​ជុំវិញ យក​មក​កែ​ច្នៃ​ធ្វើ​ជា​ទឹកសេរ៉ូ​ស្វាយ ឬ​ក៏​ធ្វើ​ជា​ភេសជ្ជៈ​ពី​ផ្លែស្វាយ ហើយ​នៅ​ពេល​អនាគត​ក៏​ធ្វើការ​វេច​ខ្ចប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រ​ទស​បាន​ដែរ ប៉ុន្តែ​ករណី​វេច​ខ្ចប់​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ មិនមែន​ជា​ការ​ងាយស្រួល​ប៉ុន្មាន​ទេ មុន​នឹង​ធ្វើការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​បាន កសិករ និង​ត្រូវ​ចុះបញ្ជី​ការ ចុះបញ្ជី​នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​យើង​វេច​ខ្ចប់​យើង​វ៉ៃ​ឈ្មោះ​លេខ​កូដ​ចម្ការ និង​លេខ​១ លេខ​២ លេខ ៣ អ​ញ្ចឹ​ង​ហើយ​នៅ​ពេល​យើង​បញ្ជូន​ផ្លែ​ឈើ​នេះ​ទៅ​ដល់​ចិន គឺ​បើសិនជា​មាន​បញ្ហា​នៅ​ទីនោះ​គេ​នឹង​ស្វែងរក​បញ្ហា​នៅ​ចំការ​ស្វាយ​ដែល​មាន​លេខ​កូដ​ហ្នឹង ។

លោក ចេក គី ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​ដាំ​ស្វាយ​នៅ​ក្រុមហ៊ុន​ក្រែ​ន​ស៊ី​ស្ទឹង​ត្រែង បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០១៥​មក​ក្រុមហ៊ុន​ដាំ​ស្វាយ​បាន​ចំនួន​១១​ប្រភេទ ក្នុង​នោះ​មាន​ចំនួន​០៩​ប្រភេទ​បាន​ទទួលផល ហើយ​ក្នុង​ចំណោម​០៩​ប្រភេទ​នេះ មាន​៤​ប្រភេទ​ទទួល​បាន​ផល​ច្រើន​ជាងគេ ដូច​ជា ស្វាយ​ឈ្មោះ​ជី​ង​វ៉ាំ​ង -​ស៊ី សឺ​-​ឃេ​ត -​និង​អាយ​ម៉ាង ជាដើម ។

លោក​បន្ត​ថា បច្ចុប្បន្ន​កម្មករ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ទទួល​បាន​បច្ចេកទេស​អាច​យក​ទៅ​បង្ហាត់បង្រៀន​គ្នា​បាន​ដោយ​មិនបាច់​ឱ្យ​កសិករ​ចំណាយពេល​វេលា​មក​រៀន​ទេ​ឱ្យ​តែ​កសិករ​មាន​ផ្ទៃដី​ដែល​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​អាច​មក​យក​ពូជ​ទៅ​ដាំ​ដុះ​បាន​ហើយ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ក្រែ​ន​ស៊ី​ស្ទឹង​ត្រែង​បាន​ទទួល​សិទ្ធ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ជាង​៩០០០​ហិ​កតា នៅ​ឆ្នាំ​២០០១ សំរាប់​ដាំ​កៅស៊ូ តែ​ដោយសារ​ផ្ទៃដី​នេះ​មិន​អំណោយផល ទើប​ចាប់ពី​ឆ្នាំ​២០១៥ មក​បាន​ប្តូរ​ទៅ​ដំណាំ​ដាំ​ស្វាយ​វិញ បច្ចុប្បន្ន​បាន​ទទួលផល និង​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ