ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ចូលរួម​រំលែក​ទុក្ខ​បុណ្យស.ព​ឪពុក​ម្ដាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​ម្តេច​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត ប៊ុ​ន​ រ៉ា​នី ហ៊ុន​ សែន ប្រធាន​

រាជធានី​ភ្នំពេញ ៖ អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​ម្តេច​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត ប៊ុ​ន​ រ៉ា​នី ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​នាំ​យក​ទៅ​ចូលរួម​រំលែក​ទុក្ខ ដល់​ពិធី​បុណ្យស.ពឪពុក​ម្ដាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ដែល​បាន​​បាត់បង់ជីវិត​​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។ គួររំលឹកថា រ​ន្ឋ​.ត់​ចិត្ត​! ម្តាយ​ឪពុក​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាត់បង់​ជីវិត​ត្រឹម​មួយ​ប៉ប្រិច

អំណោយ​មនុស្សធម៌​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ ត្រូវ​បាន​នាំ​យក​ទៅ​ចូលរួម​រំលែក​ទុក្ខ​នៅ​វេលា​ព្រឹកថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ តាម​រយៈឯកឧត្តម​ឌួ​ង អេ​លី​ត នាយក​ពិធីការ កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​កិ​ត្តិ​ព្រឹ​ទ្ធ​បណ្ឌិត និង​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ផង​ដែរ ដែល​ពិធី​បុណ្យ​ស.ព ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​វត្តស​ង្ក្រា​នតា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ក្នុង​នោះ​ដែរ ឯកឧត្តម​បាន​សម្តែង​នូវ​ក្តី​រន្ធត់​អាណិតអាសូរ ហើយ​បាន​ចូលរួម​សោកស្តាយ​បំផុតនូវ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ និង សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​នៃ​ស.ព ។ ស្ថិត​ក្នុង​សមា​ណ​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម បាន​ប្រគល់​ជូន​នូវ​សារលិខិត​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ ឪពុក​ម្ដាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា និង​ក្រុម​គ្រួសារ ។ ឯកឧត្តម​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ទាំង​២ឆាប់​បាន​ចាប់កំណើត​សាជា​ថ្មី ។

អំណោយ​ដែល​ត្រូវ​ប្រគល់​ជូនក្នុង​ការ​រំលែក​មរ​ណទុក្ខ រួម​មាន ៖ អង្ករចំនួន៤​បាវ , ទឹកក្រូច ៥​កេស , មី៥​កេស រួម​ទាំង​ថវិកាចំនួន ២០​លាន​រៀល​ផង​ដែរ ។

​សូម​​បញ្ជាក់​ថា ឪពុក​ម្ដាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ដែល​បាន​បាត់បង់ជីវិត​​កាលពី​​រសៀល​ថ្ងៃ​ទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្តនៅ​ឯ​ស្រុក​ឆែប ខេត្តព្រះវិហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ