ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ​ន្ឋ​ត់​ចិត្ត​! ម្តាយ​ឪពុក​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាត់បង់​ជីវិត​ត្រឹម​មួយ​ប៉ប្រិច

1 ឆ្នាំ មុន
  • ព្រះវិហារ

យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ ថា

ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ ថា «​ពិធី​សម្ភោ​ធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​វេទ​ទិ​កា​អុំទូក និង​សំណង់​សិល្បការ​ផ្សេង​ៗ» ស្ថិត​ក្នុងភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍​បន្តថា តែ​ជា​រឿង​អកុសល នៅ​ពេល​ដែល​នាង និង​ក្រុម​គ្រួសារ វិល​ត្រឡប់​មក​ភ្នំពេញ​វិញ ក្រោយ​ចប់​ភារៈកិច្ច បែរជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ទៅ​វិញ ។ នេះ​ជា​រឿង​ដែល​ស្មាន​មិន​ដល់​ចំពោះ​ឪពុក និង​ម្តាយ ធា​រិ​កា ដែល​ត្រូវ​រង​បួស​រហូត​ដល់​បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ​ទាំង​ពីរ​នាក់​តែ​ម្តង​។

ដោយឡែក​ចំពោះ សុវត្ថិ ឌី​ធា​រិ​កា ដែល​តារាចម្រៀង​កំពុង​លេចធ្លោ បាន​រួច​ផុត​ពី​គ្រោះថ្នាក់​នេះ មិន​មាន​កើត​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ ភាព​ទទួលយក​មិន​បាន ដែល​ធ្វើ​ឱ្យ​នាង​បាត់បង់​ម្តាយ​ឪពុក​ភ្លាម​ៗ ទាំង​ស្មាន​មិន​ដល់ និង​មិន​ធ្លាប់​គិត​ឡើយ​។

តារាចម្រៀង ធា​រិ​កា បាន​ត្រឹមតែ​ទ្រហោយំ ហើយ​មិត្តភក្តិ​ដែល​រួម​ដំណើរ​ជាមួយ​នោះ​ក៏​មានការ​តក់ស្លុត​គ្រប់​គ្នា​ផង​ដែរ​។ នេះ​ជា​ដំណឹង​ក្រៀមក្រំ ហើយ​ជូន​ដល់​មហាជន និង​សិល្បករ​ទាំងអស់​បាន​ជ្រាប និង​ចូលរួម​ជួយ​ជា​កម្លាំងចិត្ត​ដល់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ដែល​កំពុង ជួប​វិបត្តិ​ត្រឹម​មួយប៉ប្រិចភ្នែក​។

ព័ត៌​មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេលក្រោយ​បន្តទៀត។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ