ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ជួយ​ខ្មែរ​! ក្រសួង​ការងារ បន្ត​ពាំនាំ​ឱកាស​ការងារ​ជាង ៣​ពាន់​កន្លែង ជូន​ដល់​ដៃ​ពលរដ្ឋ នៅ​មូលដ្ឋាន ​ខេត្តបាត់ដំបង

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្នុង​គោលបំណង​ពាំនាំ​នូវ​ឱកាស​ការងារ​ ដល់​កៀក​មូលដ្ឋាន ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ជា​ពិសេស​អតីត​ពលករ​ត្រឡប់​មក​ពី​ក្រៅប្រទេស និង​អ្នក​ស្វែងរក​ការងារ​ធ្វើ បាន​ទទួល​នូវ​ឱកាស​ការងារ​ក្នុងស្រុក​ជាង ៣​ពាន់​កន្លែង…

ខេត្តបាត់ដំបង​ ៖ ក្នុង​គោលបំណង​ពាំនាំ​នូវ​ឱកាស​ការងារ​ ដល់​កៀក​មូលដ្ឋាន ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ជា​ពិសេស​អតីត​ពលករ​ត្រឡប់​មក​ពី​ក្រៅប្រទេស និង​អ្នក​ស្វែងរក​ការងារ​ធ្វើ បាន​ទទួល​នូវ​ឱកាស​ការងារ​ក្នុងស្រុក​ជាង ៣​ពាន់​កន្លែង តាម​រយៈ​វេទិកា​ការងារ សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្នុង​បរិវេណ​សាលា​បឋម​សិក្សា អ៊ី​ន​ស៊ី​ដា​រ៉េ​។

វេទិកា​ការងារ​ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​នៅ​ទូ​ទាំង​ប្រទេស​ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» នេះ គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ក្រសួង​បាន​ដាក់​ចេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ពលរដ្ឋ ខណៈ​ដែល​បច្ចុប្បន្ន​មានឱកាស​ការងារ​ក្នុងស្រុក​សរុប​ចំនួន ៨៦ ០១៧ កន្លែង​កំពុង​រង់ចាំ​ផ្តល់​ជូន​នៅ​ទូ​ទាំង​ប្រទេស​ ។

នៅ​ក្នុង​ពិធី​នា​ឱកាស​នោះ ឯកឧត្តម សាន គី​ម​ហុង អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ជ្រើសរើស​ចាប់​យក​ឱកាស​ការងារ​ក្នុងស្រុក គឺជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​កសាង​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ចៀស​ផុត​ពី​បញ្ហា​រើសអើង ហានិភ័យ​សុវត្ថិភាព និង​ជា​ពិសេស​គឺ​ការ​បាន​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​យ៉ាង​កក់ក្តៅ ​។

ទន្ទឹម​នឹង​ការ​ទទួល​បានការ​ងារ​ធ្វើ ឯកឧត្តម បាន​បន្ត​លើក​ឡើង​ពី​អត្ថប្រយោជន៍​ដ៏​លើសលប់ នៃ​ការ​ក្លាយជា​សមាជិក ប​.​ស​.​ស​. ដែល​រួម​មានការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដៃគូ​ដោយ​ឥត​គិតថ្លៃ ការ​គាំពារ និង​ទទួល​បាន​តាវកាលិក​ នៅ​ពេល​មាន​គ្រោះថ្នាក់​ការងារ ព្រមទាំង​សិទ្ធិ​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍ ​សម្រាប់​ធានា​ប្រាក់​ចំណូល​ នៅ​ពេល​ចាស់ជរា​ដូច​មន្ត្រីរាជការ​ផង​ដែរ​ ។

បន្ថែម​លើ​នេះ ក្រសួង​ក៏​បាន​ជំរុញ​ឱ្យ​យុវជន​ ចាប់​យក​ឱកាស​ចុះ​ឈ្មោះ ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាន​នាក់ ដែល​ជា​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​គោលដៅ​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​មាតុភូមិ ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​វេទិកា​ការងារ​នៅ​ខេត្តបាត់ដំបង​នា​ពេល​នេះ មានការ​ចូលរួម​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់​ពី​សំណាក់​រោងចក្រ សហគ្រាស និង​សិប្បកម្ម​ចំនួន ៧ រួម​មាន​៖ សិប្បកម្ម​សាន​ពៅ​, រោងចក្រ យូ​លី​អ៊ី​ន​ធើ​ណេ​ស៊ិ​ន​ណ​ល (​ខេ​ម​បូ​ឌា​)​ហ្គា​មេន ខូ​អិ​ល​ធី​ឌី​, រោងចក្រ អាយ​ឌាល​ហ្វើ​ន​ឈ័​រ ឯ​.​ក​., រោងចក្រ អ ហូ​ម ហ្វើ​នី​ស៊ី​ង ឯ​.​ក​., ក្រុមហ៊ុន ថា​កូ អា​ហ្គ្រី​, ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស​, ក្រុមហ៊ុន បៃ ស៊ី​ង​សេង​, និង ក្រុមហ៊ុន អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន រី​សសស៍ (​ដែល​ជ្រើសរើស​ទៅ​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន​) ៕ អត្ថបទសហការ