រាជធានីភ្នំពេញ ៖ ការបរិច្ចាគឈាម គឺជាការចូលរួមចែករំលែកក្តីស្រឡាញ់ ដ៏មានន័យមួយ ព្រោះឈាមមួយចំណែកតូច របស់យើងអាចជួយមនុស្សម្នាក់ បន្តរស់រានមានជីវិតបាន ។ ក្នុងនាមជាឈាមខ្មែរតែមួយ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ម្តងទៀត ដើម្បីទំនុកបម្រុងដល់វីរកងទ័ព និងជួយសង្គ្រោះជីវិតបងប្អូនខ្មែរ ដែលកំពុងត្រូវការឈាមចាំបាច់ នៅតាមមន្ទីរពេទ្យនានា ។

ក្នុងបេសកកម្មបរិច្ចាគឈាមសង្គ្រោះជីវិត អ្នកស្ម័គ្រចិត្តជាច្រើនរូប រួមទាំងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ដែលបានស្រុះគ្នាមកចូលរួមបរិច្ចាគឈាម ពេញដោយស្នាមញញឹម ក្រោមការរៀបចំរបស់ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីរកងទ័ពជួរមុខកម្ពុជា ។

ជានិមិត្តសញ្ញានៃសប្បុរសធម៌ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភ ជាហូហែក្នុងស្ថានភាពលំបាកនៅតំបន់ព្រំដែន សរុបប្រមាណជាង ៧លានដុល្លារ បូករួមទាំងថវិកា អង្កររាប់រយតោន ភេសជ្ជៈរាប់ម៉ឺនកេស តង់ស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់កងទ័ព ទៅដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ។

ជាមួយគ្នានោះ ខ្មែរ ប៊ែវើរីជីស បានរៀបចំព្រឹត្តិការណ៍ តន្ត្រី ១ ពាន់លានរៀល ដើម្បីសប្បុរសធម៌ ប្រមូលថវិកាជួសជុល ឬកសាងសាលារៀនដែលខូចខាតនៅតាមតំបន់ព្រំដែន ដោយមកដល់ពេលនេះ យើងបានរៀបចំសាងសង់អគារសិក្សាចំនួន ២ ខ្នង នៅបឋមសិក្សាគោកប្រាសាទ ១ ខ្នង និងបឋមសិក្សាគូរ ១ ខ្នង ព្រមទាំងសាងសង់លេណដ្ឋាន ជូនសិស្សានុសិស្សនៅទីតាំងសាលាទាំង ២ និងជួសជុល វត្តគិរីមាតេជោអូរទឹកចោល នៅខេត្តឧត្តរមានជ័យ ៕ អត្ថបទសហការ
ស្មារតីរួបរួមគ្នា ខ្មែរ ស្រលាញ់ ខ្មែរ


ចែករំលែកព័តមាននេះ