ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ប្រកាសអាសន្នពីការផ្ទុះកូវីដនៅកូរ៉េខាង​ជើងនិងត្រៀមខ្លួនជួយរបបនេះ

1 ឆ្នាំ មុន

អង្គការសហប្រជាជាតិបានប្រកាសអាសន្ននៅថ្ងៃអង្គារម្សិលមិញនេះ ចំពោះការផ្ទុះរាតត្បាតកូវីដ ១៩នៅក្នុងប្រទេសកូរ៉េខាងជើង ដោយធ្វើការព្រមានថា ប្រជាជនកូរ៉េខាងជើងដែលមិនទាន់បាន​ចាក់វ៉ាក់សាំងងាយរងគ្រោះខ្លាំង និងបានរំលឹកឡើងពីការត្រៀមខ្លួនជួយរបបកុម្មុយនីស្តនេះ ។ អង្គការសុខភាពពិភពលោក បានដាស់តឿនថា វីរុសបំលែងថ្មី…

អង្គការសហប្រជាជាតិបានប្រកាសអាសន្ននៅថ្ងៃអង្គារម្សិលមិញនេះ ចំពោះការផ្ទុះរាតត្បាតកូវីដ ១៩នៅក្នុងប្រទេសកូរ៉េខាងជើង ដោយធ្វើការព្រមានថា ប្រជាជនកូរ៉េខាងជើងដែលមិនទាន់បាន​ចាក់វ៉ាក់សាំងងាយរងគ្រោះខ្លាំង និងបានរំលឹកឡើងពីការត្រៀមខ្លួនជួយរបបកុម្មុយនីស្តនេះ ។

អង្គការសុខភាពពិភពលោក បានដាស់តឿនថា វីរុសបំលែងថ្មី Omicron អាចឆ្លងរីករាលដាល​យ៉ាង ឆាប់​រហ័ស​នៅក្នុងប្រទេសកូរ៉េខាងជើង ហើយការិយាល័យសិទ្ធិមនុស្សនៃអង្គការ​សហ​ប្រជា ជាតិ បានព្រមានថា វិធានការដែលអាជ្ញាធរកូរ៉េខាងជើងកំពុងដាក់ចេញរំលោ.ភសិទ្ធិ និងរុញច្រានប្រជា ជនដែលងាយរងគ្រោះធ្លាក់ចូលក្នុងស្ថានភាពកាន់តែមិនច្បាស់លាស់។

រហូតមកដល់ពេលនេះ មានករណីស្លា.ប់ចំនួន៥៦នាក់ និងជិត១,៥លានមានចេញរោគសញ្ញាគ្រុន​ក្តៅនៅក្នុង​ប្រទេសកូរ៉េខាងជើងចាប់តាំងពីប្រទេសនេះបានប្រកាសពីករណីផ្ទុះកូវីដ ១៩លើក​ដំបូង​នៅសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA។

ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ថ្លែងដូច្នេះថា «អង្គការសុខភាព​ពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហានិភ័យនៃការរីករាលដាលបន្ថែមទៀតរបស់​កូវីដ១៩នៅក្នុងប្រទេសនេះ ដោយសារប្រជាជនមិនទទួលបានវ៉ាក់សាំង ហើយមនុស្សជាច្រើន​មានលក្ខខណ្ឌជាមូលដ្ឋាន​ដែលធ្វើឲ្យពួកគេប្រឈមនឹងការឈឺធ្ងន់ធ្ងរ និងស្លា.ប់បាន» ។

លោកនិយាយទៀតថា «អង្គការសុខភាពពិភពលោកស្នើឲ្យកូរ៉េខាងជើងចែករំលែកទិន្នន័យ និងព័ត៌មាន។ អង្គការស្ម័គ្រចិត្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការផ្គត់ផ្គង ការធ្វើតេស្ត ថ្នាំ និងវ៉ាក់សាំង ដើម្បីជួយដល់ទីក្រុងព្យុងយ៉ាងទប់ស្កាត់ការរីករាលដាល»។

សូមបញ្ជាក់ថា​ ក្រោយពេលទទួលស្គាល់ថា មានការផ្ទុះកូវីដ១៩ មេដឹកនាំកូរ៉េខាងជើង Kim Jong-un បានបញ្ជាឲ្យមានការបិទទូទាំងប្រទេស ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលខ្លាំង និង​បាន​ដាក់ពង្រាយកងទ័ព និងបុគ្គលិកពេទ្យរាប់ម៉ឺននាក់ ដើម្បីជួយចែកចាយថ្នាំព្យាបាលកូវីដ និងតាមដានអ្នកជំងឺ៕ (យោងតាមប្រភព៖ AFP)

អត្ថបទសរសេរ ដោយ