ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៦ ​ក្រសួង​ព័ត៌មាន​ រៀបចំ​សេចក្តីព្រាងច្បាប់​ថ្មី​ ចំនួន​៣ និង​សេចក្តី​ព្រាង​ប្រកាសមួយ​ចំនួន

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០២៦​នេះ​ ក្រសួង​ព័ត៌មាន​ បាន​រៀបចំ​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ចំនួន ​ដូច​ជា​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ សេចក្តីព្រាងច្បាប់​…

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០២៦​នេះ​ ក្រសួង​ព័ត៌មាន​ បាន​រៀបចំ​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ចំនួន ​ដូច​ជា​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ សេចក្តីព្រាងច្បាប់​ ស្តី​ពី​សោត​ទស្សន៍ និង​សេចក្តី​ព្រាង ច្បាប់​ស្តី​ពី​កម្មសិទ្ធិបញ្ញា ការពារ​ការ​មាតិការបស់​ទូរទស្សន៍ គ្រប់គ្រង​ខ្លឹមសារ​ និង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអន​ឡាញ និង​សេចក្តី​ព្រាង​ប្រកាស​មួយ​ចំនួន​ទៀត​ ។

​ឯកឧត្តម ហួត ឃាង​វេ​ង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ក្នុង​បទ​បង្ហាញ​ពី​ស្តី​ពី​ការងារ​នីតិកម្ម គោលនយោបាយ និង​យុទ្ធសាស្ត្រ របស់​ក្រសួង​ព័​ត៌ មាន​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ នៅ​ទី​ស្តី ការ​ក្រសួង​ព័ត៌មាន​ បាន​លើក​ឡើង​ថា​ សេចក្តីព្រាងច្បាប់​ថ្មី​ទាំងនេះ​ត្រូវ​បានដាក់​ឆ្លង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​រួច​ហើយ និង​ត្រៀម​ដាក់​ស្នើ​ទៅ​កាន់​រាជរដ្ឋាភិបាល​។ ក្រៅពី​សេចក្តីព្រាង​ច្បាប់​ថ្មី​ក្រសួង​ព័ត៌មាន​រៀបចំសេចក្តី​ព្រាង​ប្រកាស​មួយ​ចំនួន​ដូច​ជា ​៖ សេចក្តី​ព្រាង ប្រកាស​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​ នៃ​ការិយាល័យ​ចំណុះ​នាយកដ្ឋាន។ សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ការ​បែងចែក​បន្ទារ​ហ្រេ​ង​កង់​ស៍​វិទ្យុ​សម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សោត​ទស្សន៍​។ សេចក្តី​ព្រាង​ប្រកាស ស្តី​ពី​ការ​នាំ​ចូល នាំ​ចូល​គ្រឿង​សម្ភារៈ បរិក្ខា​ដែល​បម្រើឲ្យ​វិស័យសោត​ទស្សន៍ និង​ស្តង់ដារ​បច្ចេកទេស ស្តី​ពី​ការ​ប្រើប្រាស់​បន្ទារ​ហ្វ្រេ​កង់​ស៍​វិទ្យុ​។ សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ការ​គ្រប់គ្រង​បោះ​ពុ​ម្ភគ្រឹះស្ថាន​បោះ​ពុ​ម្ភ​ផ្សាយសេវា​បោះ​ពុ​ម្ភ​។ សេចក្តី​ព្រាង​ប្រកាស​អន្តរក្រសួង ស្តី​ពី​ការ​ផាកពិន័យ ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់ ក្រសួង​ព័ត៌មាន ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ការ ទារបំណុល​ ដែល​វិស័យ​ឯកជន​ជំពាក់ ខក​ខានមិនបាន​ប់​ជូន​រដ្ឋ ​។​

ពាក់ព័ន្ធ​នឹង​ការងារ​វឌ្ឍនភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី បច្ចុប្បន្ន និង​ការ​វិវត្តន៍ ឯកឧត្តមរដ្ឋលេខាធិការ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០២៥ ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី រួម​មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទូរទស្សន៍​ខ្សែកាប ទូរទស្សន៍​ឌី​ជី​ថ​ល Pay TV មានការ​ថយ​ចុះ​ច្រើន បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៤ ដូច​ខាងក្រោម​ ៖ វិទ្យុ AM កំពុង​ដំណើរការ​ផ្សាយ​មាន​ចំនួន ១​ស្ថានីយ (​នៅ​ដដែល​)។ ​វិទ្យុ FM កំពុង​ដំណើរការ​ផ្សាយ​មាន​ចំនួន ២៣៧​ស្ថានីយ​, នៅ​ភ្នំពេញ​ចំនួន ៤៣​ស្ថានីយ​ខេត្ត​ចំនួន ១៩៤ ស្ថានីយ (​ថយ​ចុះ​ចំនួន ៤៣​ស្ថានីយ​)។ ទូរទស្សន៍​អាណា​ឡូ​ក ​ផ្សាយ​កំពុង​ដំណើរការ​ផ្សាយ​ចំនួន ៨២​ស្ថានីយ ផ្សាយ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ ចំនួន១៤​ស្ថានីយ ខេត្ត ៥​ស្ថានីយ និង​ផ្សាយ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ៦៣​ស្ថានីយ (​ថយ​ចុះ​ចំនួន ៣៥​ស្ថានីយ​)។ ទូរទស្សន៍​ឌី​ជី​ថ​ល ​ផ្សាយ​តាម​អ៊ីនធឺណិត មាន​ចំនួន ៩​ស្ថានីយ (​នៅ​ដដែល​) ទូរទស្សន៍​ឌី​ជី​ថ​ល Pay TV ចំនួន ៤​ស្ថានីយ​, នៅ​ភ្នំពេញ​ចំនួន ២​ស្ថានីយ ខេត្ត ២​ស្ថានីយ (​ថយ​ចុះ​ចំនួន ៧​ស្ថានីយ​) ទូរទស្សន៍​ផ្កាយ​រណប មាន​ចំនួន ៣​ស្ថានីយ (​នៅ​ដដែល​) ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រភេទ OTT (Over-The-Top) ចំនួន ១២​ស្ថានីយ (​នៅ​ដដែល​) ទស្សន៍​ខ្សែកាប​មាន​ចំនួន ៣០​ស្ថានីយ (​ថយ​ចុះ​ចំនួន ១៦​ស្ថានីយ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ