ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​រយៈ​នេះ ​! ខេត្តតាកែវ ​បែកធ្លាយ​រឿងអាស្រូ.វ​របស់មន្ត្រី​ជា​បន្តបន្ទាប់

4 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​ប្រធាន​សុរិយោដី​ និង​ភូមិបាល​​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្តតាកែវ រួម​ទាំង​មន្ត្រី​សំខាន់​ៗ​ជា​ច្រើន​ក្នុង​នោះ​មាន​ទាំង​លោក កៅ វគ្គ​សែ​ល…

ខេត្តតាកែវ ៖ ករណី​ប្រធាន​សុរិយោដី​ និង​ភូមិបាល​​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្តតាកែវ រួម​ទាំង​មន្ត្រី​សំខាន់​ៗ​ជា​ច្រើន​ក្នុង​នោះ​មាន​ទាំង​លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​សំរោង បាន​កសាង​ឯកសារ​ក្លែង​ដើម្បី​ធ្វើ​ប្លង់​ដី​រំលោភ​យក​ដី​ស្ទឹង​ស្លា​គូ មិន​ទាន់​មានការ​បកស្រាយ​ជា​សាធារណៈ​ពី​ក្រសួង​ពាក់ព័ន្ធ​ផង ស្រាប់តែ​ធ្លាយ ចៅហ្វាយស្រុក​បាទី លោក ភួង ឈី​ម និង​អតីត​ប្រធាន​សុរិយោដី​ និង​ភូមិបាល​ស្រុក​បាទី លោក ទូច សា​រុន និង​លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្តតាកែវ ត្រូវ​បានក្រសួងមហាផ្ទៃ​កំពុង​អង្កេត​ស្រាវជ្រាវ​ពាក់ព័ន្ធ​បណ្ដឹង​ឃុបឃិត​គ្នា​ប្រើប្រាស់​អំណាច​គំរាមកំហែង​ប្រជាពលរដ្ឋ​ និង​យក​ដី​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ឱ្យទៅ​បុគ្គល​ផ្សេង​ ។

ដោយឡែក នៅ​ស្រុក​អង្គរ​បូ​រី​ឯណោះ​វិញ​ក៏​លេចឮ​មិន​ខុស​ពី​ស្រុក​បាទី​ដែរ ដោយប្រភព​ប្រជាពលរដ្ឋ​និយាយ​ត​ៗ​គ្នា​ថា ចៅហ្វាយស្រុក​បច្ចុប្បន្ន​គាត់​ខំ​ទៅ​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​បង្កើន​ចំណេះ ជំនាញ​យក​មក​បម្រើរាស្ត្រ បែរជា​ត្រូវ​ដក​ចេញ​យក​ទៅ​សាលាខេត្ត តើ​រឿង​នេះ​ពិត ​ឬទេ ?

ក្នុង​នោះ​បាន​លេចឮ​ថា អ្នក​ត្រូវ​ទ្បើ​ង​ជា​ចៅហ្វាយស្រុក​ថ្មី​អាច​ជា​លោក រស់ រ័​ត្ន ជា​អភិបាលរង​នៅ​អង្គរ​បូ​រី​នេះ​ស្រាប់ ដែល​ជា​បុគ្គល​មាន​ប្រវត្តិ​មិនល្អ​តាំងពី​នៅ​ជា​អភិបាលរង​ស្រុក​បូ​រី​ជលសា​រ ហើយ​ជា​បុគ្គល​តែង​មាន​ពាក្យ​សំដី​អាក្រក់​អសុរោះ​ដាក់​មន្ត្រី​ថ្នាក់​ក្រោម​ និង​ប្រជាពលរដ្ឋ រឺអាច​ជា​លោក សាយ វណ្ណ​: មក​ពី​ស្រុក​ត្រាំកក់ ​។

មហាជន​វែកញែក​ទៀត​ថា តាម​ពិត​លោក សាយ វណ្ណ​: មាន​អតីត​គ្រាន់តែ​ជា​មេ​ប៉ុស្តិ៍​របស់​យោធា​ខេត្តតាកែវ​ដែល​ឱ្យទៅ​ឈរជើង​នៅ​ច្រកព្រំដែន​ឈ្មោះ​ថា ច្រក​កាំ​ង​ទ្បា ​ក្នុង​ទឹកដី​ស្រុក​បូ​រី​ជលសារ ហើយ​លោក​មាន​ជំនាញ​តែ​ខាង​​ពូកែ​ខាង​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណឹង​ឯង ​។

ប្រជាពលរដ្ឋ​មានការ​បារម្ភ ខ្លាច​តែ​ដក​មន្ត្រី​ល្អ​ចេញ ហើយ​យក​មន្ត្រី​គ្រាប់​ល្ពៅ​មក​ដាក់​ទេ​​ជំនួស ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ