ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជា ​និង​ស៊ែ​ប៊ី ​ប្រចាំ​នៅ​កូរ៉េ​ ពិភាក្សា​ពី​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បេសកកម្ម​ការទូត

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ឯកអគ្គរាជទូត​កម្ពុជា​ និង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ទូត​ស៊ែ​ប៊ី​ ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ បាន​ជួប​ពិភាក្សា​ពី​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បេសកកម្ម​ការទូត ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ ​។ យោង​តាម​បណ្តាញ​សង្គម​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ ឯកអគ្គរាជទូត​កម្ពុជា​ និង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ទូត​ស៊ែ​ប៊ី​ ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ បាន​ជួប​ពិភាក្សា​ពី​ការ
លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បេសកកម្ម​ការទូត ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ ​។

យោង​តាម​បណ្តាញ​សង្គម​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Nemanja Grbic ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ស៊ែ​ប៊ី ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នៅ​ស្ថានទូត​ស៊ែ​ប៊ី ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ​។

ឯកឧត្តម ឯកអគ្គរាជទូត បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ស៊ែ​ប៊ី ដែល​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ ដល់​ជនភៀសសឹក​កម្ពុជា​ ជា​ទឹកប្រាក់​ចំនួន ៥០០,០០០ដុល្លារ​អាម៉េរិក តាម​រយៈ​ក្រសួងការបរទេស​កម្ពុជា នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ ។

បន្ថែម​ពី​នេះ ឯកឧត្តម ឯកអគ្គរាជទូត​ក៏​បាន ជម្រាប​ជូន ឯកឧត្តម Nemanja Grbic អំពី​បច្ចុប្បន្នភាព និង​កា​រវិ​វត្ត ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អន​ឡាញ​ ។

ភាគី​ទាំង​ពីរ​ បាន​ធ្វើការ​ពិភាក្សា​លើ​ការ​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ស្ថាន​តំណាង​ នៃ​ប្រទេស​ទាំង​ពីរ នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​បេសកកម្ម​ការទូត ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ