ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តបាត់ដំបង​ប្ដេជ្ញា​កម្ទេ.ច​ឧក្រិ.ដ្ឋកម្ម​អន​ឡាញ​ និងឲ្យ​មន្ត្រី​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

5 ម៉ោង មុន
  • បាត់ដំបង

ខេត្ត​បាត់​ថ​ដំបង ៖ តាម​រយៈ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​សារ​ប្រចាំ​ឆ្នាំទៅ​កាន់​មន្ត្រី​នានា​ថា «​រដ្ឋបាល​ខេត្ត​នឹង​ប្ដេជ្ញា​បង្ក្រាប និង​លុប​បំបាត់​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​»…

ខេត្ត​បាត់​ថ​ដំបង ៖ តាម​រយៈ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​សារ​ប្រចាំ​ឆ្នាំទៅ​កាន់​មន្ត្រី​នានា​ថា «​រដ្ឋបាល​ខេត្ត​នឹង​ប្ដេជ្ញា​បង្ក្រាប និង​លុប​បំបាត់​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ដែល​លោក​ចាត់​ទុក​ថា «​ជា​ការ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ ។ រួម​ទាំង​បង្ក្រាប​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផង ដើម្បី​ឈាន​ដល់​ការ​ពង្រឹង​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​» ។

អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​«​អង្គសន្និបាត​បូក​សរុប​លទ្ធិ​ផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២៦» របស់​រដ្ឋបាល​ខេត្ត កាលពី​ព្រឹកថ្ងៃ​ទី​២០ មក​រា នៅ​សាល​ប្រជុំ​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​មាន​មន្ត្រី​រាប់រយ​នាក់​មក​ពី​គ្រប់​ស្ថាន​ប័ន​បាន​ចូលរួម ។

នៅ​ក្នុង​សំ​ណេ​រ​របស់​លោក​អភិបាលខេត្ត ៖ អង្គសន្និបាត​ប្រចាំឆ្នាំ​នេះ​ហាក់​បាន​ផ្ដោត​ខ្លាំង​ទៅ​លើ​គោលដៅ​បង្ក្រាប​បទល្មើស​«​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​» ដែល​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ។ នៅ​ចំពោះ​មុខមន្ត្រី​ក្រោម​ឪ​វ៉ា​ទរាប់​រយ​នាក់​ក្នុង «​អង្គសន្និបាត​» លោក សុខ លូ អភិបាលខេត្ត និង​លោក អេ សា​រ៉ុ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ប្រកាស​ឯកភាព​ក្នុង​ការ «​ប្ដេជ្ញា​បង្ក្រាប និង​លុង​បំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​»​នេះ ។ មិនតែប៉ុណ្ណោះ លោក​អភិបាលខេត្ត ថែម​ទាំង​ជម្រុញ​ដល់​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់​ត្រូវ​រួម​គ្នា​ប្រកបដោយ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​«​ប្ដេជ្ញា​បង្ក្រាប និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​»​នេះ ដែល​លោក​ចាត់​ទុក​ថា​ជា​ការ​«​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ដល់​សង្គម​ជាតិ​» ។

ក្រៅពី​និយាយ​ពី​ការ​ប្ដេ​ជា​ចិត្ត​«​បង្ក្រាប និង​លុប​បំបាត់​ល្បែង​ឧក្រិដ្ឋកម្ម​អន​ឡាញ​» លោក​អភិបាលខេត្ត ក៏​បាន​លើកយក​មក​និយាយ​ផង​ដែរ អំពី​ល្បែងស៊ីសង​ខុសច្បាប់​ផ្សេង​ៗ​ទៀត ។ ត្រង់​ចំណុច​នេះ​នៅ​ក្នុង​«​អង្គសន្និបាត​»​លោក​អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​នានា ក្នុង​ការ​តាម​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​ដទៃ​ៗ​ទៀត ដោយ​លើកយក​គោលនយោបាយ​«​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព​»​ជា​ចម្បង ភ្ជាប់​ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​«​ឧក្រិដ្ឋកម្ម​អន​ឡាញ​»​។

លោក​អភិបាលខេត្ត បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​នៅ​ក្នុង​អង្គសន្និបាត​ដូច្នេះ​ថា​«​អាជ្ញាធរ និង កម្លាំង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ពង្រឹង​ការ​អនុវត្តន៍​នូវ​គោលនយោបាយ​«​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​» ត្រូវ​បង្ក្រាប​ល្បែងស៊ីសង គ្រឿងញៀន ក្មេង​ទំ​ន​នើ​ង និង​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។

សូម​បញ្ជាក់​ថា កាលពី​ស​ប្ដា​ហ៍​មុន​នេះ កម្លាំង​សមត្ថ​កិ​ច្ខ នៃ​ស្នងការ​ខេត្តបាត់ដំបង រាប់​សិប​នាក់​បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​«​ឧក្រិដ្ឋកម្ម​អន​ឡាញ​»​ដ៏​ធំ​សម្បើម​មួយ​កន្លែង ដែល​ស្ថិត​ក្នុង​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ជាប់​ព្រំដែន​កម្ពុជា ថៃ គ្រប់គ្រង​ដោយ​ជនបរទេស ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ។ ក្នុង​កិច្ច​ប្រតិបត្តិការ​ដ៏​ក្ដៅ​គគុក ដែល​គេ​មិន​បាន​ផ្ដល់​សញ្ញា​ជា​មុន​នេះ សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​តំបន់​អគារ​«​អន​ឡាញ​» ដែល​មើលទៅ​ប៉ុន​កូន​ទីក្រុង​តូច​មួយ ធ្វើ​ឲ្យ​ជនបរទេស ដែល​សម្ងំ​ប្រមូលផ្ដុំ​ប្រព្រឹត្ត​«​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​»​ដែល​គេ​ប៉ាន់​ប្រមាណ​ថា មាន​ខ្ទង់ពាន់​នាក់ ភាគច្រើន​ជា​ជនជាតិ​«​ចិន​» នោះ​បាន​រត់​ជាន់​ជើង​គ្នា​ចេញ​ក្រៅរបង​អគារ​ទាំងថ្ងៃទាំងយប់ ប្រ​សេក​ប្រសាច​ពេញ​តាម​ដង ។ មិនតែប៉ុណ្ណោះ ខណៈ​ភ័យ​ស្លន់ស្លោ​ពេញបន្ទុក ក្រុម​ឧក្រិដ្ឋជន​អន​ឡាញ​មួយ​ចំនួន បាន​ប្រើប្រាស​រថយន្ត​ស៊េរី​ទំនើប​បើក​បំ​បុក​ទំ​លុះ​ជញ្ជាំង​របង​មេ​តុង ដើម្បី​បើក​«​ផ្លូវ​ឈាម​»​រត់​ចេញពី​កណ្ដាប់ដៃ​សមត្ថកិច្ច​ទៀត​ផង ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច និ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ គេ​ឃើញ​មាន​រថយន្តក្រុង ឬ រថយន្ត​ស៊េរី​ទំនើប​ៗ​រាប់​សិប​គ្រឿង​បាន​ទៅ​ដល់​តំបន់​នោះ រង់ចាំ​ទ​ទូល​ដឹក​ក្រុម​ជនបរទេស​ដែល​រត់​រួច​ចេញពី​អគារ​«​ឧក្រិដ្ឋកម្ម​ឆបោក​» ។

ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា កម្លាំង​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ឃាត់ខ្លួន​បាន​ជនបរទេស ដើម្បី​សួរនាំ​បាន​តិច​ជាង អ្នក​ដែល​រត់​ចេញ​រួច ។ ប៉ុន្តែ​សម្ភារៈ ឬ​វត្ថុ​តាង​ផ្សេង​ៗ ដូច​ជា​រថយន្ត និង​សម្ភារៈ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​«​ឧក្រិដ្ឋកម្ម​ឆោ​បោក​» ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច​ទាំងអស់ ក្រោយ​ក្រុម​ប្រព្រឹត្ត​ល្បែង​អន​ឡាញ​ឆបោក​នេះ​បែក​សំបុក ។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​បទល្មើស​ល្បែងស៊ីសង​គ្មាន​ច្បាប់ទម្លាប់​នេះ មិន​ថា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​ល្បែង​អន​ឡាញ​) ឬ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផ្សេង​ៗ​ទៀត​ទេ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​ប្រកាស និង​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​អង្គសន្និបាត​ប្រចាំឆ្នាំ​ហើយ​ថា លោក​នឹង​បង្ក្រាប លុប​បំបាត់ «​ឧក្រិដ្ឋកម្ម​ឆោ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ហើយ​ថែម​ទាំង​ជម្រុញ​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​តាម​បង្ក្រាប​បន​ល្បែងស៊ីសង​ដទៃ​ៗ​ទៀត​ដែល​គ្មាន​ច្បាប់ ដែល​កំពុង​កើត​មាននៅ​ក្នុង​ខេត្ត ដើម្បី​ឈាន​ដល់​ការ​ពង្រឹង​ឲ្យ​បាន​នូវ​គោលនយោបាយ​«​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​» ដែល​ជា​គោលនយោបាយ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ