ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ហ្គេ​ម ៖ កីឡាករ​ហ្វី​លី​ពី​ន Yulo ឈ្នះ​មេដាយមាស​៥​គ្រឿង ក្នុង​ចំណោម​៧​គ្រឿង

1 ឆ្នាំ មុន

វៀតណាម ៖ កីឡាករ Carlos Yulo អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​របស់​ហ្វី​លី​ពី​ន បាន​បញ្ចប់​យុទ្ធនាការ​

វៀតណាម ៖ កីឡាករ Carlos Yulo អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​របស់​ហ្វី​លី​ពី​ន បាន​បញ្ចប់​យុទ្ធនាការ​យ៉ាង​អស្ចារ្យ​បំផុត​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។ បន្ទាប់​ពី​ឈ្នះ​មេដាយ​សរុប​រហូត​ដល់ ៧​គ្រឿង​តែ​ម្នាក់ឯង​។

អ្នក​ហាត់​កាយសម្ព័ន្ធ​វ័យ ២២​ឆ្នាំ​រូប​នេះ បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​បំផុត​។ ដោយ​ក្នុង​ចំណោម​មេដាយ​ទាំង ៧​គ្រឿង​នោះ​រួម​មាន មាស ៥​គ្រឿង និង​ប្រាក់ ២​គ្រឿង នៅ​ក្នុង​ចំណោម​ការ​ប្រកួត​លើ​៨​ប្រភេទ​វិញ្ញាសា ដែល​រូបគេ​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១​។

ជាមួយ​គ្នា​នោះ មេដាយមាស​ទី​៥​របស់ Yulo ឈ្នះ​បាន​ពី​វិញ្ញាសា​ការ​សម្តែង​របារ​ផ្ដេក (Men’s Horizontal Bar) ដែល​បញ្ចប់​ទៅ​ជាមួយនឹង​ពិន្ទុ ១៣,៨៦៧​។ ស្មើ​ពិន្ទុ​គ្នា​ជាមួយ​កីឡាករ Dinh Phuong Thanh របស់​ម្ចាស់ផ្ទះ​វៀតណាម ដោយ​ទទួល​បាន​មេដាយមាស​ស្ទួន​។

ឥឡូវនេះ Yulo ត្រូវ​បាន​ធានា​ថា នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ច្រើន​ជាង ១,៦​លាន​ប៉េ​សូ (​ច្រើន​ជាង ៣​ម៉ឺន​ដុល្លារ​) ពី​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​។ ខណៈ​ក្រោម​ច្បាប់​សាធារណរដ្ឋ​លេខ ១០៦៩៩ បាន​ចែង​ថា ការ​ឈ្នះ​មេដាយមាស​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នឹង​ទទួល​ប្រាក់​លើកទឹកចិត្ត​ចំនួន ៣០​ម៉ឺន​ប៉េ​សូ (៥,៧០០​ដុល្លារ​)​។ ខណៈ​មេដាយ​ប្រាក់​ទទួល​បាន ១៥​ម៉ឺន​ប៉េ​សូ (២,៨០០​ដុល្លារ​) និង​សំរឹទ្ធ​ទទួល​បាន ៦​ម៉ឺន​ប៉េ​សូ (១,២០០​ដុល្លារ​)៕ (​ប្រភព​ពី CNN)

តារាង​មេដាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ