ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ ៥ យ៉ាង​ជួយ​ឱ្យ​កូន​ឆ្លាត​វៃ និង​ជោគជ័យ​ខ្លាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​តែង​ចង់ឱ្យ​កូន​របស់​ខ្លួន​រៀន​ពូកែ ចេះ​គេច​ចេញពី​បញ្ហា ហើយ​ធំ​ឡើងជា​មនុស្ស​ពេញវ័យ​ដែល​ជោគជ័យ​ខ្លាំង ។ ការ​ពិត​ទៅ​វា​មិន​មាន​ជា​ផ្លូវ​ណាមួយ​ដែល​កំណត់​ដើម្បី​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​នោះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​មាន​វិធីសាស្ត្រ ៥ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ចិញ្ចឹម​កូន​ឱ្យ​ឆ្លាត…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​តែង​ចង់ឱ្យ​កូន​របស់​ខ្លួន​រៀន​ពូកែ ចេះ​គេច​ចេញពី​បញ្ហា ហើយ​ធំ​ឡើងជា​មនុស្ស​ពេញវ័យ​ដែល​ជោគជ័យ​ខ្លាំង ។ ការ​ពិត​ទៅ​វា​មិន​មាន​ជា​ផ្លូវ​ណាមួយ​ដែល​កំណត់​ដើម្បី​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​នោះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​មាន​វិធីសាស្ត្រ ៥ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ចិញ្ចឹម​កូន​ឱ្យ​ឆ្លាត ពូកែ និង​ជោគជ័យ ។

១. បង្រៀន​ជំនាញ​សង្គម ៖ ការ​បង្រៀន​កូន​របស់​អ្នក​ពី​របៀប​ដោះស្រាយ​បញ្ហា​ជាមួយ​មិត្ត​ភ័ក្តិ ការ​ចែករំលែក​របស់របរ​របស់​ពួក​គេ ការ​ស្តាប់​ដោយ​មិន​និយាយ​រំខាន និង​ការ​ជួយ​អ្នក​ដទៃ​នៅ​ក្នុងផ្ទះ គឺជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ចាប់ផ្តើម​ការ​អប់រំ​របស់​ក្មេង​ៗ ។

២. កុំ​ការពារ​ហួសហេតុ ៖ ក្នុង​យុគសម័យ​នៃ​ការ​ចិញ្ចឹម​កូន​ដោយ​គ្រប់គ្រង​ខ្លាំង​ពេក​នេះ ឪពុក​ម្តាយ​ជា​ច្រើន​មានការ​លំបាក​ក្នុង​ការ​អនុញ្ញាត​ឱ្យ​កូន​ដោះស្រាយ​បញ្ហា ពីព្រោះ​ឪពុក​ម្តាយ​ច្រើន​តែ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​ប្រឈម​ជំនួស​ពួក​គេ​ទៅ​វិញ ។ សូម​ចង​ចាំ​ថា ការ​អនុញ្ញាត​ឱ្យ​ក្មេង​ៗ​ធ្វើ​ខុស និង​អភិវឌ្ឍភាព​ធន់ និង​ធនធាន គឺ​មាន​សារៈសំខាន់​ក្នុង​ការ​រៀបចំ​ពួក​គេ​ឱ្យ​ទទួល​បាន​ជោគជ័យ​នា​ពេល​អនាគត ។

៣. ឱ្យ​កូន​សិក្សា​ឱ្យ​បាន​ឆាប់ ៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​អាន និង​បង្រៀន​ពួក​គេ​ឱ្យ​ឆាប់​ចេះ​គណិត​វិទ្យា អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​បាន​លទ្ធផល​នៅ​ពេល​បន្ទាប់ ។ យក​ល្អ​គួរតែ​ឈប់​ឱ្យ​កូន​ជួយ​កិច្ចការ​ផ្ទះ​បន្ទាប់​ពី​ចប់​បឋម​សិក្សា ព្រោះថា​ការ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​អាច​បង្អាក់​ដល់​ការ​អភិវឌ្ឍន៍​របស់​ពួក​គេ ។

៤. កុំឱ្យ​ពួក​គេ​ងងុយដេក​នៅ​មុខ​អេ​ក្រង់ ៖ ប្រើ​ពេលវេលា​នៅ​មុខ​អេ​ក្រង់​ច្រើន​ពេក​អាច​នឹង​ធាត់​ក្នុង​វ័យ​កុមារភាព គេង​មិន​ទៀងទាត់ និង​មាន​បញ្ហា​អាកប្បកិរិយា ។ លើស​ពី​នេះ ការ​លេង​ហ្គេ​ម​ខ្លាំង​ពេក​អាច​បំផ្លាញ​ខួរក្បាល​ធ្វើ​ឱ្យ​បាត់បង់​កោសិកា ។ លើកទឹកចិត្ត​ពួក​គេ​ឱ្យ​រៀន​សរសេរ​កម្មវិធី​កុំព្យូទ័រ គំរូ 3D ឬ​ការ​ផលិត​តន្ត្រី​ឌី​ជី​ថ​ល ហើយ​បង្វែរ​ម៉ោង​អេ​ក្រង់​ទៅ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ផលិតភាព ។

៥. ធ្វើ​ឱ្យ​ផ្ទះ​ក្លាយ​ជាទី​កក់ក្តៅ ៖ កុមារ​ស្ថិត​ក្នុង​គ្រួសារ​ដែល​មាន​ជម្លោះ​ខ្ពស់​ទំនងជា​ជួប​គ្រោះអាក្រក់ ។ ដូច្នេះ ចូរ​ធ្វើ​ឱ្យ​ផ្ទះ​របស់​អ្នក​ក្លាយជា​ទីស្នាក់អាស្រ័យ​ដ៏​មាន​ថាមពល និង​មាន​ភាព​កក់ក្តៅ​បំផុត ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។