ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ទៀត​​លើ​ប្រភេទ​កីឡា​ប៉េតង់

1 ឆ្នាំ មុន
  • ភ្នំពេញ

ស៊ី​ហ្គេ​ម​វៀតណាម​ ៖​ កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ទៀត​ហើយ ប្រភេទ​កីឡា​ប៉េតង់​លើ​

ស៊ី​ហ្គេ​ម​វៀតណាម​ ៖​ កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ទៀត​ហើយ ប្រភេទ​កីឡា​ប៉េតង់​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស​-​នារី រវាង​កីឡាករ​ស៊ី​ន វង់​ និង​កីឡាការិនី​វង ច​ន្ថា​ បន្ទាប់​ពី​បាន​ផ្ដួល​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​លទ្ធផល​ពិន្ទុ​១៣​ទល់​៤​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ឧសភា នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ​។ ​នេះ​គឺជា​មេដាយមាស​ទី​២​ហើយ​សម្រាប់​កម្ពុជា បន្ទាប់​ពី​មេដាយមាស​ទី​១​ រក បាន​​ដោយ​កីឡាករ​ឃី​ក​ប៊ុ​ក​ស៊ី​ង ​ទូច រ៉ា​ឆាន់​។

កីឡាករ​ប៉េតង់​ស៊ី​ន វង់​ និង​កីឡាការិនី​វង ច​ន្ថា​ មុន​នឹង​ឡើង​មក​ដល់​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​ទៀត ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ម៉ា​ឡេ​ស៊ី​កីឡាករ ​Syed Afiq Fakhri Syed All​ និង​Sharifah Afiqah Farzana​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល​១៣​ទល់​៨​ ។ ​ហើយ​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​តែ​ម្ដង​ក៏​បាន​ប៉ះ​ជាមួយ​ក្រុ​ម្ចាស់ផ្ទះ​វៀតណាម​កីឡាករ​Thach Pha Nara​និង​Nquyen Van Quanq​ដោយ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​១៣​ទល់​៤ បាន​ក្លាយជា​មេដាយមាស​ទី​២​ហើយ​សម្រាប់​កម្ពុជា​។

ទោះជា​យ៉ាងណា​ នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​កន្លង​មក​កីឡាករ​ស៊ី​ន វង់ ​និង​កីឡាការិនី​វង ច​ន្ថា​ បាន​យកឈ្នះ​ក្រុម​ឡាវ ១៣​ទល់​៨ យកឈ្នះ​ក្រុ​ម្ចាស់ផ្ទះ​វៀតណាម​១៣​ទល់​១០ យកឈ្នះ​ក្រុម​ម៉ា​ឡេ​ស៊ី​១៣​ទល់​៥​និង​ការ​ប្រកួត​ចុង​ក្រោយ​បាន​យកឈ្នះ​ក្រុម​ថៃ​ទាំង​ប្រផិតប្រផើយ​១៣​ទល់​១២​។​ដូច្នេះ​ក្រុម​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ទាំង​៤​លើក​ឈ្នះ​រហូត​។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​វៀតណាម​ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨​ឧសភា​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​ចំនួន​២​គ្រឿង មេដាយ​ប្រាក់​ចំនួន​៤​គ្រឿង​និង​មេដាយ​សំរឹទ្ធ​ចំនួន​៩​គ្រឿង​ហើយ​ៗ​គេ​ក៏​កំពុង​តែ​រង់ចាំ​មើល​ការ​ប្រកួត​លើ​ប្រភេទ​កីឡាប្រដាល់​សាកល​ផង​ដែរ ថា​នឹង​អាច​បង្កើត​កំណត់​ត្រា​មេដាយមាស​បន្ថែម​ទៀត​ឬ​យ៉ាងណា ព្រោះ​ពេល​នេះ​មាន​កីឡាករ កីឡាការិនី​ប្រដាល់​សាកល​កម្ពុជា​យើង​ចំនួន​៤​នាក់​រួច​មក​ហើយ​ដែល​កំពុង​តែ​បន្តដំណើរ​ឡើង​ទៅ​កាន់​តំបន់​មេដាយមាស​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ