ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចារណាស់! សាក​សព​បុរសជប៉ុនដឹកតាមម៉ូតូ​

8 ឆ្នាំ មុន

ខេត្តបន្ទាយ​​មាន​​ជ័យ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ ​កើតឡើងកាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​២៧​ តុលា​ ​​ខណៈ​សាក​សព​ជនជាតិ​ជប៉ុន​ម្នាក់ ​ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយត្រូវ​​សមត្ថកិច្ច​ប្រចាំការ​នៅ​មាត់ច្រក​ទ្វារ​និយាយ​ថា បើ​មិន​ឃើញ​ទាន់​ ប្រហែលជា​គេ​បម្រុង​ទម្លាក់​សព​ចោល​ហើយ ។

ខេត្តបន្ទាយ​​មាន​​ជ័យ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ ​កើតឡើងកាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​២៧​ តុលា​ ​​ខណៈ​សាក​សព​ជនជាតិ​ជប៉ុន​ម្នាក់ ​ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយត្រូវ​​សមត្ថកិច្ច​ប្រចាំការ​នៅ​មាត់ច្រក​ទ្វារ​និយាយ​ថា បើ​មិន​ឃើញ​ទាន់​ ប្រហែលជា​គេ​បម្រុង​ទម្លាក់​សព​ចោល​ហើយ ។

សាក​​សព​ជន​រង​គ្រោះ ជា​ជនជាតិ​ជប៉ុន​ ឈ្មោះ​WATANABE TASUMI​ ភេទ​ប្រុស ​អាយុ​៦៨​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ ​និង​សង្កាត់​ប៉ោយ​ប៉ែ​ត​ ។​

ប្រភព​ពី​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បង្ហើបថា កាលពី​​វេលា​ម៉ោង​១១ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៧ ​តុលា​ សាក​សព​ជនជាតិ​ជប៉ុនខាង​លើ ​ត្រូវ​​ជនសង្ស័យ​២​នាក់​​ម្នាក់​ជា​ខ្មែរ ​ដឹក​តាម​ម៉ូតូ​ដោយ​ម្នាក់​ជា​ជនជាតិ​ថៃ​អង្គុយ​ឱប​ពីក្រោយ​ ដោយ​បម្រុង​ទម្លាក់​សព​នោះ​ចោល​ នៅ​មុខ​ប៉ុស្តិ៍ត្រួតពិនិត្យ​របស់​គយ​ប្រចាំ​ច្រក​ទ្វារ​ តែ​ត្រូវ​កម្លាំង​ប្រចាំការ​ឃើញ​ទាន់​ ក៏​ឃាត់​សួរនាំ ហើយ​ឱ្យ​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ និង​ជនសង្ស័យ​ទាំង​២​នាក់ឱ្យទៅ​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បីធ្វើ​ការ​បន្ត​ ។

​ករណី​ខាងលើ ​ត្រូវ​បាន​លោក​ព្រំ​ ពិសិដ្ឋ​ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​​ប្រាប់​តាម​ទូរស័ព្ទ​ថា​ យោង​ការ​សួរនាំ​ជនសង្ស័យ​ខ្មែរ​-​ថៃ​ ដែល​ដឹក​សព​ជប៉ុន​តាម​ម៉ូតូ​នោះ​ប្រាប់​ថា​ ជន​រង​គ្រោះ​មានជំងឺ​ហើយ​ ដោយសារ​ជន​រង​គ្រោះ​គ្មាន​សាច់ញាតិ​ ពួក​គាត់​អាណិត
ក៏​​នាំ​គ្នា​ជួយ​ដឹក​ទៅ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត១​ ​តែ​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​តាម​ផ្លូវ​ ក៏​នាំ​គ្នា​ដឹក​ទៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​បម្រុង​យក​ទៅ​ប្រគល់​ឪ្យ​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ ​មិនមែន​បម្រុង​យក​សព​ទៅ​ទម្លាក់​ចោល​នោះ​ទេ​។​

សាក​សព​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ឃោ​ស្ថា​រាម​ស្រះ​ត្រាច​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ទាំង​យប់ ហើយ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា​ នេះ​ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​និង​គ្រូពេទ្យ​បាន​ធ្វើការ​ត្រួតពិនិត្យ​ និង​កោសល្យវិច័យលើសាក​ស​ព ​តាម​ការ​អនុលោម​ពី​លោក​មាស​ច័ន្ទ​ ពិសិដ្ឋ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ។

​សមត្ថកិច្ច​ប្រាប់​ថា​ យោង​ការ​ត្រួតពិនិត្យ​និង​កោសល្យវិច័យ​ពី​គ្រូពេទ្យ ​រាង​កាយ​សាក​សព​ពុំ​មាន​ស្លាកស្នាម​ប៉ះទង្គិច​ណាមួយ​ទេ​អាច​​ស្លាប់​ដោយសារ​ជម្ងឺ​ ​ពេល​នេះ​ជំនាញ​កំពុង​ត្រួតពិនិត្យ​កន្លែង​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ ​ក្រែង​មាន​ប្រភេទ​ថ្នាំ​ដែលប្រើ​ប្រាស់​ដើម្បី​ដឹង​ពីជំងឺ ​។