ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនក៏អី? ក្រោយគ្រោះថ្នាក់​ធ្វើពុតសន្លប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសស្រាល​ទេ​តែ​ធ្វើ​ពុត​ជា​សន្លប់​ លុះ​ពេល​ក្រុម​សង្គ្រោះ​សែង​ដាក់​រថយន្ត ទំនង​​ខ្លាច​អស់​ប្រាក់ ​បាន​​ចុះ​ពីលើ​ប្រង់​កា​វិញ​ ក្រោយ​​ពី​ជិះ​​ម៉ូតូ​ទាំង​ស្រវឹងស្រា​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ រង​របួស​បាក់ជើង​ម្ខាង ខណៈ​ពេល​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសស្រាល​ទេ​តែ​ធ្វើ​ពុត​ជា​សន្លប់​ លុះ​ពេល​ក្រុម​សង្គ្រោះ​សែង​ដាក់​រថយន្ត ទំនង​​ខ្លាច​អស់​ប្រាក់ ​បាន​​ចុះ​ពីលើ​ប្រង់​កា​វិញ​ ក្រោយ​​ពី​ជិះ​​ម៉ូតូ​ទាំង​ស្រវឹងស្រា​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ រង​របួស​បាក់ជើង​ម្ខាង ខណៈ​ពេល​មេឃ​កំពុង​តែ​ភ្លៀង​ធ្លាក់ កាលពី​វេលា​ម៉ោង​០៩​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧​ តុលា ស្ថិត​​តាម​បណ្តោយ​ផ្លូវ​បេតុង ​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ម៉ូតូ​​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK 3342 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​ល្បឿន​លឿន ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ស្មាស​រ៉េ​វ៉ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 1B9102 បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ប្រភព​​​ពី​ក្មេង​ប្រុស​ជំទង់​ម្នាក់​​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ គេឃើញ​ម៉ូតូ​រង​គ្រោះជា​អ្នក​រត់​ឌុ​ប​​បាន​បើក​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ឃើញ​ម៉ូតូ​បង្ក​បើក​ក្នុង​ស្ថានភាព​ស្រវឹង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ ហើយ​​​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​ម៉ូតូ​រង​គ្រោះ ធ្វើ​ឱ្យជន​រង​គ្រោះ​ខំប្រឹង​បើក​គេច​ទៅ​ផ្នែក​ខាងឆ្វេងដៃ បណ្តាល​ឱ្យ​​ម៉ូតូ​បង្ក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​រង​គ្រោះ​ពេញទំហឹង ​ជន​រង​គ្រោះ​បាក់ជើង​ខាងស្តាំ ចំណែក​អ្នក​បើក​ម៉ូតូ​បង្ក​រង​របួសស្រាល​តែ​ធ្វើ​ពុត​ជា​សន្លប់​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​ភាគី​ម៉ូតូ​បង្ក​ដែល​ធ្វើ​ពុត​សន្លប់​ស្តូកស្តឹង ​ត្រូវ​ខាង​រថយន្ត​សង្គ្រោះ​រៀបចំ​លើក​ដឹក​យក​ទៅ​ព្យាបាល​ដែរ តែ​ត្រូវ​បុរស​រូប​នោះ​ខ្លាច​អស់ប្រាក់​បាន​ចុះ​ពីលើ​ប្រង់​កា​វិញ​ ។​ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះស្រាយ​នៅ​អធិការដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។