ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រដាល់​សាកល​កម្ពុជា​២​រូប​ទៀត​ ឡើង​ទៅ​កាន់​វគ្គ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

ស៊ី​ហ្គេ​ម​វៀតណាម ​៖ ​កីឡាករ​ប្រដាល់​សាកល​កម្ពុជា​ចំនួន​២​រូប​ទៀត​ហើយ​ដែល​មានឱកាស​បន្តដំណើរ​

ស៊ី​ហ្គេ​ម​វៀតណាម ​៖ ​កីឡាករ​ប្រដាល់​សាកល​កម្ពុជា​ចំនួន​២​រូប​ទៀត​ហើយ​ដែល​មានឱកាស​បន្តដំណើរ​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម គឺ​កីឡាករ​សៅ រង្សី​និង​កីឡាករ​ហ៊ុន គឹ​ម​រៀង​។

តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា កីឡាករ​សៅ រង្សី​បាន​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ី​Sheikh Rahmatullah Bin Ibrahim​ ដោយ​ពិន្ទុ ប្រកួត​លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ឧសភា​នៅ​ទីក្រុង​ហាណូយ​ ។ ​ការ​យកឈ្នះ​លើ​ម្ចាស់​មា​ដាយ​សំរឹទ្ធិ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៩​រូប​នេះ ធ្វើ​ឱ្យ​គេ​ក្លាយជា​បេក្ខភាព​ទី​៣​ដែល​បាន​កក់​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ​បន្ទាប់​ពី​កីឡាករ​អ៊ុ​ង ភា​រ៉ា​ក់​និង​កីឡាការិនី​វី ស្រី​ស្រស់​ដែល​បាន​នឹង​កំពុង​តែ​បាន​ចាប់ឆ្នោត​ឈរ​ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា​។

ចំណែក​កីឡាករ​ហ៊ុន គឹ​ម​រៀង​វិញ​ពិតជា​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​បាន​វាយ​ផ្ដួល​កីឡាករ​មី​យ៉ា​យ៉ា​ន់​ម៉ា​Ye Win Naing​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ​ដើម្បី​បាន​បន្តដំណើរ​ទៅ​កាន់​កៅអី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា នៅ​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ​។ ​ដូច្នេះ​គិត​រហូត​មក​ទល់​ពេល​នេះ​កីឡាករ កីឡាការិនី​ប្រដាល់​សាកល​កម្ពុជា​ចំនួន​៤​រូប​រួច​មក​ហើយ ដែល​មានឱកាស​ដណ្ដើម​យក​មេដាយ​សំរឹទ្ធ​មក​ទុក​នៅ​ក្នុង​ដៃ និង​បាន​បន្តដំណើរ​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​មេដាយ​ប្រាក់​ជា​បន្ត​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ