ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េតង់​កម្ពុជា​វិញ្ញាសា​2​ទល់​2​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើងឯក​ពិភពលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​ដា​ណឺ​ម៉ាក ៖ ក្រុម​កីឡាករ​ប៉េតង់​កម្ពុជា​លើ​វិញ្ញាសា​បុរស​២​ទល់​២​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​

ប្រទេស​ដា​ណឺ​ម៉ាក ៖ ក្រុម​កីឡាករ​ប៉េតង់​កម្ពុជា​លើ​វិញ្ញាសា​បុរស​២​ទល់​២​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត​ជើងឯក​កីឡា​ប៉េតង់​កម្រិត​ពិភពលោក «The World Championships Singles .Doubles and Mixed Doubles 2022» នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។

គ្រូបង្វឹក​លោក អ៊ុ​ក យ៉ា​រី បាន​ប្រាប់​ឲ្យ​ដឹង​ថា កីឡាករ ពុធ​យ៉ុ​ន ច័ន្ទ​ដា​រា និង​កីឡាករ ភាព​វ៉ា​ឃី​ម បាន​ឡើង​ទៅ​កាន់​វគ្គ​១/២​ឬ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រោយ​យកឈ្នះ​ក្រុម​កីឡាករ​ហ្វាំ​ង​ឡង់ ក្នុង​លទ្ធ​ផល​១៣ ទល់​៩ ចំណែក​វិញ្ញាសា​ចម្រុះ​កីឡាការិនី ធា ស​ម្ជ​ស្ស និង កីឡាករ ពុធ​យ៉ុ​ន ច័ន្ទ​​ដា​រ៉ា បាន​ធ្លាក់​ពី​ការ​ប្រកួត​ហើយ​សម្រាប់​ការ​ប្រកួត​ជើងឯក​ប៉េតង់​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។

ការ​ប្រកួត​ជើងឯក​ពិភពលោក​នេះ មាន ប្រទេស​ចំនួន​៤៨​នៅ​ទូ​ទាំង​ពិភពលោក មក​ចូលរួម​ប្រកួត ។ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា បាន​បញ្ជូន​គណៈប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ចំនួន​៧​នាក់ ទៅ​ចូលរួម​ក្នុង​នោះ​កីឡាករ​-​កីឡាការិនី​៤​នាក់ គ្រូបង្វឹក ២​នាក់ និង​ប្រធាន​ប្រតិភូ​១​នាក់​។ សម្រាប់​ក្រុម​អត្ត​ព​លិ​ក​រួម​មាន​កីឡាការិនី ជុំ ជី​វណ្ណ កីឡាការិនី ធា ស​ម្ជ​ស្ស កីឡា​ករ ពុធ​យ៉ុ​ន ច័ន្ទ​ដា​រ៉ា និង​កីឡាករ ភាព រ៉ា​ឃី​ម ឯ​គ្រូបង្វឹក​រូប​លោក និង​អ្នកគ្រូ អ៊ុ ច​ន្ទ្រា និង​ប្រធាន​ប្រតិភូ លោក ហ៊ឹ​ម ខេមរា ។

លោកគ្រូ​បង្វឹក​បន្ត​ថា ចំពោះ​វិញ្ញាសា ១​ទល់​១ ផ្នែក​បុរស គឺ​កីឡាករ ភាព រ៉ា​ឃី​ម វិញ្ញាសា ១​ទល់​១ ផ្នែក​នារី កីឡាការិនី ជុំ ជី​វណ្ណ ចំពោះ​វិញ្ញាសា ២​ទល់​២ ផ្នែក​បុរស កីឡាករ ពុធ​យ៉ុ​ន ច័ន្ទ​ដា​រ៉ា និង​កីឡាករ ភាព រ៉ា​ឃី​ម​, វិញ្ញាសា ២​ទល់​២ ផ្នែក​នារី​កីឡាការិនី ជុំ ជី​វណ្ណ កីឡាការិនី ធា ស​ម្ជ​ស្ស និង​វិញ្ញាសា​ចម្រុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ