ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កើន​មេដាយ​សំរឹទ្ធ​4​ទៀត​ពី​កីឡា​វ៉ូ​ស៊ូ និង​ជូ​ជិត​ស៊ូ

1 ឆ្នាំ មុន
  • ភ្នំពេញ

ស៊ី​ហ្គេ​ម វៀតណាម ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០២២ កម្ពុជា​កើន​មេដាយ​សំរឹទ្ធ​ចំនួន​៤​

ស៊ី​ហ្គេ​ម វៀតណាម ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០២២ កម្ពុជា​កើន​មេដាយ​សំរឹទ្ធ​ចំនួន​៤​បន្ថែម​ទៀត​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ធ្វើ​ឱ្យ​ចំនួន​មេដាយ​ដែល​កម្ពុជា​ទទួល​បាន​មាន​ចំនួន​១៥​គ្រឿង គឺ​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​៤​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​១០​គ្រឿង​។

យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង​ដែល​កម្ពុជា​ទើប​ដណ្ដើម​បាន​គឺ​បាន​ពី​កីឡា​ចំនួន​២​គឺ​កីឡា​វ៉ូ​ស៊ូ​បាន​៣​គ្រឿង និង​កីឡា​ជូ​ជិត​ស៊ូ​បាន​១​គ្រឿង​។ សម្រាប់​អ្នក​ដែល​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​លើ​ប្រភេទ​កីឡា​វ៉ូ​ស៊ូ​មាន​ដូច​ជា​កីឡាការិនី​ផាត់ ដា​នី ប្រកួត​លើ​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម កីឡាករ​មុំ សា​មិត្ត​ប្រាំពីរ​កែវ ទម្ងន់​៥៦​គីឡូក្រាម និង​កីឡាករ​ម៉ៅ មុ​យ​ច​ន្ថា​រិ​ទ្ធ​។ ចំណែក​១​គ្រឿង​ទៀត​របស់​ប្រភេទ​កីឡា​ជូ​ជី​តស៊ូ​គឺ​កីឡាការិនី​ម៉ា​ប់ សុខ​ហួយ ប្រកួត​លើ​វិញ្ញាសា

NO-Gi​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ឧសភា​។ កីឡាការិនី​ម៉ា​ប់ សុខ​ហួយ ឆ្លងកាត់​ការ​ប្រកួត​អស់​៣​លើក ទី​១​បាន​យកឈ្នះ​កីឡាការិនី​សិង្ហ​បូ​រី​Kimberly Marion Tan​បាន​មក​ចាញ់​កីឡាការិនី​វៀតណាម​Hue Phung Thi​។ ឡើង​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ សុខ​ហួយ បាន​ចាញ់​កីឡាការិនី​ហ្វី​លី​ពី​ន
Jollirine Co Gonzalez​។ យោង​តាម​របាយការណ៍​ដដែល ប្រភេទ​កីឡា​ជូ​ជិត​ស៊ូ​កម្ពុជា​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ហើយដោយ​សារ​មាន​តែ​កីឡាការិនី​២​រូប​ប៉ុណ្ណោះ ។ សម្រាប់​កីឡាការិនី​ខាន់ ជេ​សា ដែល​ជា​ក្ដី​សង្ឃឹម​របស់​កម្ពុជា​ក្នុង​ការ​ដណ្ដើម​យក​មេដាយមាស​ជូន​ជាតិ​នោះ បាន​បាត់បង់​ឱកាស​ដោយសារ​លើស​ទម្ងន់​ត្រឹម​២៤០​ក្រាម​។

ចំណែក​មេដាយមាស​១​គ្រឿង​ដែល​កម្ពុជា​ទទួល​បាន​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា នេះ ដែរ​គឺ​រកបាន​លើ​ប្រភេទ​កីឡា​ឃី​ក​ប៊ុ​ក​ស៊ី​ង​កីឡាករ​ទូច រ៉ា​ឆាន់ ។ មេដាយ​ប្រាក់​ចំនួន​៣​គ្រឿង​រកបាន​ដោយ​ប្រភេទ​កីឡា​ឃី​ក​ប៊ុ​ក​ស៊ី​ង​ដូច​គ្នា​គឺ​កីឡាករ កាន់ ម៉េ​ង​ហុង កីឡាករ ឈឿ​ន ល្វៃ​និង​កីឡាករ​លន់ បញ្ញា រីឯ​មេដាយ​ប្រាក់​១​គ្រឿង​ទៀត​បាន​មក​ពី​ប្រភេទ​កីឡា​ប៉េតង់​លើ​វិញ្ញាសា​២​ទល់​២​ផ្នែក​បុរស​កីឡាករ​យឹ​ម សោភ័ណ្ឌ និង​ថោ​ង ឈឿ​ន​។

រីឯ​មេដាយ​សំរឹទ្ធ​ចំនួន​១០​គ្រឿង​ផ្សេង​ទៀត​បាន​ពី​ប្រភេទ​កីឡា​ប្រណាំងទូក​រ៉ូ​អី​ង​១​គ្រឿង ប្រភេទ​កីឡា​ប៉េតង់​៣​គ្រឿង កីឡាការិនី​អ៊ុ​ក ស្រី​មុំ កីឡាករ​សុខ ចាន់​មាន កីឡាការិនី​នុប ឆ​លី​កា និង​ហៀ​ង វេជ្ជ​នី និង​ការ​ប្រកួត​ផ្នែក​នារី​២​ទល់​២​ចំនួន​១​គ្រឿង​។ កីឡា​ឃី​ក​បុក​ស៊ីង​១​គ្រឿង​កីឡាករ​សន រ៉ា​គី​ម កីឡា​ជូ​ជិត​ស៊ូ​១​គ្រឿង កីឡាការិនី​ម៉ា​ប់ សុខ​ហួយ និង​កីឡា​វ៉ូ​ស៊ូ​ចំនួន​៣​គ្រឿង កីឡាការិនី​ផាត់ ដានី កីឡាករ​មុំ សា​មិត្ត​ប្រាំពីរ​កែវ និង​កីឡាករ​ម៉ៅ មុ​យ​ច​ន្ថា​ឬ​ទ្ធិ​ ។ បើ​យោង​តាម​តារាង​លទ្ធផល​ចំណាត់ថ្នាក់​ជា​បណ្ដោះ​អាស​ន្ន​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ