ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ថ្មី​ប្រកាស​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កូរ៉េ​ខាងជើង​ទប់ទល់​​កូ​វី​ដ

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក Yoon Suk-yeol បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​​១៦

កូរ៉េ​ខាងត្បូង ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក Yoon Suk-yeol បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​​១៦ ឧសភា នេះ​ថា​ ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ជួយ​កូរ៉េ​ខាងជើង ខណៈ​កូរ៉េ​ខាងជើង​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​កូ​វី​ដ ១៩ ហើយ​លោក​បាន​អះអាង​ជា​ថ្មី​ថា​នៅ​តែ​បើកចំហរ​សម្រាប់​ជំនួយ​មនុស្សធម៌​។

«​ប្រ​សិន​កូរ៉េ​ខាងជើង​ឆ្លើយ​តប យើង​នឹង​បញ្ជូន​ថ្នាំ រួម​មាន​វ៉ាក់សាំង​កូ​វី​ដ ១៩ បរិក្ខា​ពេទ្យ និង​បុគ្គលិក​សុខាភិបាល​ទៅ​»​។ នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​។

មេដឹកនាំ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន (Kim Jong-un) បាន​បញ្ជា​ឲ្យ​យោធា​ធ្វើការ​ចែកចាយ​ថ្នាំ​ព្យាបាល​កូ​វី​ដ ១៩​នៅ​ក្នុង​រដ្ឋ​ធាន​ព្យុ​ង​យ៉ាង​។

កាលពី​ស​ប្តា​ហ៍​មុន កូរ៉េ​ខាងជើង​បាន​ធ្វើការ​ទទួលស្គាល់​លើក​ដំបូង​ថា​មានការ​ផ្ទុះ​កូ​វី​ដ ១៩​នៅ​ក្នុង​ប្រទេស ដោយ​អ្នកជំនាញ​ព្រមាន​ថា​វា​នឹង​អាច​បំផ្លិចបំផ្លាញ​ប្រទេស​ដ៏​ឯកោ​មួយ​នៃ ដោយសារ​តែ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ប្រទេស​នៅ​មាន​កម្រិត និង​មិន​មានកម្ម​វិធី​វ៉ាក់សាំង​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​ចុះ​ផ្សាយ​ថា លោក Kim Jong-un បាន​ថ្លែងប្រាប់​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​បន្ទាន់​ថា ថ្នាំពេទ្យ​ដែល​រដ្ឋ​បាន​ផ្តល់​ឲ្យ​មិន​បាន​ទៅ​ដល់​ដៃ​ប្រជាជន​ក្នុង​មធ្យោបាយ​ត្រឹមត្រូវ និង​ទណ្ឌ​ពេលវេលា​នោះ​ទេ​។

លោក​បាន​បញ្ជា​ឲ្យ​មានការ​ដាក់​ពង្រាយ​ជា​បន្ទាន់​នូវ​កងកម្លាំង​នៃ​ក្រុម​ពេទ្យ​យោធា​ដើម្បី​ធ្វើការ​ចែកចាយ​ថ្នាំ​នៅ​ក្នុង​ទីក្រុង​ព្យុ​ង​យ៉ាង​។

លោក​ថ្លែង​ទៀត​ថា ទោះបី​អាជ្ញាធរ​បញ្ជា​ឲ្យ​មានការ​ចែកចាយ​ថ្នាំ​បម្រុង​ជាតិ ឱសថស្ថាន​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​បំពេញ​មុខងារ​របស់​ពួក​គេ​ដោយ​រលូន​នោះ​ទេ​។

លោក​បាន​រិះគន់​ពី​អាកប្បកិរិយា ការ​រៀបចំ និង​ប្រតិបត្តិការ​មិន​ទទួលខុសត្រូវ​ដោយ​គណៈរដ្ឋមន្ត្រី និង​វិស័យ​សុខាភិបាល​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ