ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​គិត​ទេ ចុះបើគ្មាន Google តើត្រូវធ្វើដូច​ម្តេច?

7 ឆ្នាំ មុន

តើ​លោក​អ្នកធ្លាប់គិតទេ​ថា បើសិនជា​គ្មាន Google អ្នក​ត្រូវធ្វើ​យ៉ាងណា​? ដើម្បី​ដឹង​ពី​ព័ត៌មាន​ដែល​អ្នក​ចង់​ដឹង?

តើ​លោក​អ្នកធ្លាប់គិតទេ​ថា បើសិនជា​គ្មាន Google អ្នក​ត្រូវធ្វើ​យ៉ាងណា​? ដើម្បី​ដឹង​ពី​ព័ត៌មាន​ដែល​អ្នក​ចង់​ដឹង?

អ្នក​​ប្រហែល​ជា​ឆ្លើយ​​ថា អ្នក​នឹង​ប្រើប្រាស់​វ៉េប​​សាយ​ផ្សេង​ ដើម្បី​ចូល​ទៅ​កាន់​ព័ត៌មាន​នោះ​ ។ ចុះ​ប្រសិនបើ​គ្មាន​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត? តើ​ត្រូវធ្វើ​យ៉ាងណា? ត្រូវ​ទៅ​សួរ​គ្រូ ឬ​ក៏ទៅ​អាន​សៀវភៅ? មិនបាច់​បារម្ភ​​ទេ​ព្រោះថា​ កាល​ពីមុន​ពេល​យើង​មិន​ទាន់​មាន​
អ៊ី​ន​ធើ​រ​ណេ​ត ក៏​យើង​មាន​ដំណោះស្រាយ​ដែរ​ ។

យើង​​មាន​មនុស្ស​មួយ​ក្រុម​សម្រាប់សួរ ដែល​មានឈ្មោះ​ក្រៅ​ហៅ​ថា «​មនុស្ស​ហ្គូ​ហ្គ​ល​» ឬ «Human Google» ​។ ក្រុម​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ខ្ទង់​ឆ្នាំ១៩៤០ មក ដែល​ពេល​នោះ ​មិន​ទាន់​ទាំង​មាន​អ៊ី​ន​ធើរ​​ណេ​ត​ផង​ ។ ឈ្មោះ​ផ្លូវការ​របស់​ពួក​គេ​ គឺ «​សួរ​បណ្ណាល័យ​សាធារណៈ​ទីក្រុង​ញូ​វ​យ៉​ក» ឬ «Ask New York Public Library» ដែល​ហៅ​កាត់​ថា «Ask NYPL» ​។

Ask NYPL មាន​បណ្ណារក្ស​៩​នាក់ និង​អ្នក​ជំនួយការ​ជា​ច្រើន​នាក់​ទៀត ដើម្បី​ឆ្លើយ​សំណួរ​អ្នក​ដែល​គ្មាន​អ៊ី​ន​ធើរ​ណេ​ត​ប្រើ ឬ​ក៏​អ្នក​ដែល​ចង់​និយាយ​ជាមួយ​មនុស្ស​ជាង​ប្រើ Google​។

Ask NYPL ធ្លាប់​មាន​ភាព​មមា​រញឹក​ខ្លាំង កាលពីមុន​ពេល​មាន Google​ ។ តែ​ឥលូវ​នេះ​ ពួក​គេ​យ៉ាង​ហោច​ណាស់​ ក៏​ទទួល​បាន​សំណួរ​ជាង​៣០០​ដែរ ពី​សំណាក់​អ្នក​សួរ​តាម​ទូរស័ព្ទ អ្នក​ផ្ញើ​អ៊ី​ម៉ែ​ល និង​អ្នក​ផ្ញើ​សារ​ទូទៅ​ ។

ការ​ឆ្លើយ​សំណួរ​​មាន​ភាព​យឺតយ៉ាវ​ជាង​ការ​​ឆែក​មើល Google តែ​មនុស្ស​មួយ​ចំនួន ​នៅ​តែ​ចូល​ចិត្ត​ខ​ល​មក​មនុស្ស​ជាង​ឆែក Google ព្រោះ​ពួក​គេ​ចង់​និយាយ​ជាមួយ​មនុស្ស​ ។ ប្រសិនបើ​លោក​អ្នក​ចង់​ខ​ល​ទៅ​សួរ នេះ​គឺជា​លេខ​ទូរស័ព្ទ (​លេខ​ក្រៅ​ស្រុក​) «917-ASK-NYPL» ។