ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្កើន​ការ​ទប់ស្កាត់​លើ​ឧស្សាហកម្ម​វី​ដេ​អូ​ហ្គេ​.ម ដើម្បី​បញ្ជៀ​ស​ឥរិយា​បទ​ឈ្លក់​វង្វេង

7 ខែ មុន

ចិន ៖ ប្រទេស​ចិន នឹង​នាំ​យក​ច្បាប់​ថ្មី​មួយ ដែល​នឹង​កំណត់​ចំនួន​ទឹកប្រាក់ និង​ពេលវេលា​ដែល​

ចិន ៖ ប្រទេស​ចិន នឹង​នាំ​យក​ច្បាប់​ថ្មី​មួយ ដែល​នឹង​កំណត់​ចំនួន​ទឹកប្រាក់ និង​ពេលវេលា​ដែល​បុគ្គល​ម្នាក់​អាច​ចំណាយ​លើ​ការ​លេង​វី​ដេ​អូ​ហ្គេ​ម ដោយ​ការ​ដាក់​កម្រិត​នេះ​មាន​គោលបំណង​កំណត់​លើ​ការ​ទិញ​វី​ដេ​អូ​ហ្គេ​ម និង​បញ្ជៀ​ស​ឥរិយា​បទ​ឈ្លក់​វង្វេង​ខ្លាំង​លើ​ការ​លេង​ហ្គេ​ម​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

សេចក្តីព្រាងច្បាប់​នេះ គឺជា​ការ​វាយលុក​ទីផ្សារ​ហ្គេ​ម​អន​ឡាញ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ស្រប​ពេល​ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​ភាគហ៊ុន​ក្នុង​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ការ​ទប់ស្កាត់​ដែល​បាន​គ្រោងទុក​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ហាមប្រាម​លើ​មាតិកា​ហ្គេ​ម​អន​ឡាញ ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការ​រួបរួម​ជាតិ និង​សន្តិសុខ​ជាតិ ឬ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​ផលប្រយោជន៍​ជាតិ​ទាំងមូល​។

ទីក្រុង​ប៉េ​កាំ​ង​បាន​ផ្លាស់​ប្តូរ​ជា​លើក​ដំបូង​ប្រឆាំង​នឹង​វិស័យ​ហ្គេ​ម​នៅ​ឆ្នាំ ២០២១ ដោយ​សម្រេច​ថា អ្នកលេង​ហ្គេ​ម​អន​ឡាញ​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​លេង​ត្រឹមតែ​១​ម៉ោង​ប៉ុណ្ណោះ​នៅ​ថ្ងៃ​សុក្រ ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​ឈប់​សម្រាក​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ការ​រឹត​បន្តឹង​ចុង​ក្រោយ​នៅ​តែ​បន្ត​ទៅ​មុខ​បន្ថែម​ទៀត​។

និយតករ​ឧស្សាហកម្ម រដ្ឋបាល​សារព័ត៌មាន និង​បោះពុម្ព​ជាតិ​របស់​ចិន (NPPA) បាន​លើក​ឡើង​ថា ហ្គេ​ម​អន​ឡាញ​មិន​ត្រូវ​ផ្តល់​រង្វាន់​ដែល​ទាក់ទាញ​មនុស្ស​ឱ្យ​លេង និង​ចំណាយ​ច្រើន​ពេក​ទេ រួម​ទាំង​ការ​ចូល​លេង​ប្រចាំ​ថ្ងៃ និង​ការ​បញ្ចូល​ទឹកប្រាក់​បន្ថែម​ទៅ​ក្នុង​គណនី​អ្នកលេង​។

ប្រទេស​ចិន គឺជា​ទីផ្សារ​ហ្គេ​ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​ក្រុមហ៊ុន Tencent គឺជា​អ្នក​នាំមុខ​គេ​នៅ​ក្នុង​វិស័យ​នេះ​ទាក់ទង​នឹង​ប្រាក់​ចំណូល ដោយ​គ្រប់គ្រង​លើ​ទីផ្សារ​អាស៊ី ហើយ​បាន​វិនិយោគ​លើ​ស្ទូឌីយូ​ហ្គេ​ម​នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ ទោះ​យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​ការ​ប្រកាស​របស់​និយតករ​ឧស្សាហកម្ម រដ្ឋបាល​សារព័ត៌មាន និង​បោះពុម្ព​ជាតិ​របស់​ចិន តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Shenzhen មួយ​នេះ​បាន​ធ្លាក់​ចុះ ១២.៤% ឯណោះ​។

អនុប្រធាន​ក្រុមហ៊ុន Tencent Games លោក Vigo Zhang បាន​ថ្លែង​ថា Tencent នឹង​អនុវត្ត​យ៉ាង​តឹង​រឹង​នូវ​តម្រូវការ​បទ​ប្បញ្ញត្តិ​ថ្មី​ណាមួយ ហើយ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ មិន​បាន​ផ្លាស់​ប្តូរ​ពី​ការ​ផ្តោត​ជា​បន្ត​របស់​និយតករ​លើ​ការ​ធានា​ថា ក្រុមហ៊ុន​មាន​គំរូ​អាជីវកម្ម​សម​ហេតុផល និង​ដំណើរការ​ប្រតិបត្តិការ​ត្រឹមត្រូវ​។ លោក​បន្ថែម​ថា អនីតិជន​បាន​ចំណាយ​ប្រាក់ និង​ពេលវេលា​តិច​ជា​ប្រវត្តិសាស្ត្រ​លើ​ការ​លេង​ហ្គេ​ម​របស់ Tencent ចាប់តាំងពី​ឆ្នាំ ២០២១ នៅ​ពេល​ដែល​ការ​ការពារ​អ្នកលេង​វ័យក្មេង​បាន​ក្លាយជា​ការ​យកចិត្តទុកដាក់​សម្រាប់​ទីក្រុង​ប៉េ​កាំ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ