ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ថា បេឡា​រុស​នឹង​បញ្ជូន​កងទ័ព​ទៅ​ព្រំដែន​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

បេឡារុស ៖ ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​នៅ​ក្នុង​ការ​ស៊ើបការណ៍​ចុង​ក្រោយ​របស់​ខ្លួន​ថា

បេឡារុស ៖ ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​នៅ​ក្នុង​ការ​ស៊ើបការណ៍​ចុង​ក្រោយ​របស់​ខ្លួន​ថា ប្រទេស​បេឡា​រុស​បាន​ប្រកាស​ដាក់​ពង្រាយ​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ុយ​ក្រែ​ន​ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​លំបាក​។

ការ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​និយាយ​ថា បេឡា​រុស​ក៏​នឹង​ដាក់​ពង្រាយ​អង្គភាព​ការពារ​ដែនអាកាស កាំ​ភ្លើ​.​ង​ធំ និង​មី​ស៊ី​ល​ផង​ដែរ​ដើម្បី​ធ្វើការ​ហ្វឹកហាត់​នៅ​ភាគ​ខាងលិច​ប្រទេស​។

«​វត្តមាន​របស់​កងទ័ព​បេឡា​រុស​នៅ​ក្បែរ​ព្រំដែន​នឹង​ទំនងជា​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ដូច្នេះ​កងទ័ព​អ៊ុយ​ក្រែ​ន​មិន​អាច​ធ្វើការ​ដាក់​ពង្រាយ​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការខ្លួន​នៅ​ក្នុង​តំបន់ Donbas បាន​ឡើយ​»។

ចារកម្ម​អង់គ្លេស​បន្ថែម​ទៀត​ថា «រហូត​មក​ដល់​ពេល​នេះ​កងទ័ព​បេឡា​រុស​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​នឹង​ជម្លោះ​នោះ​ទេ​»។

សូម​បញ្ជាក់​ថា បេឡា​រុស​គឺជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​រុ​ស្ស៊ី ប៉ុន្តែ​បេឡា​រុស​ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​នៅ​រក្សា​ជំហរ​តុល្យភាព ព្រោះ​ទំនង​ក្លាយ​ប្រទេស​លោក​ខាងលិច​ដាក់​ទណ្ឌកម្ម​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ