ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោ​កនេនដែល​ប៉ូលិស​ចាប់ខ្លួ​ន​បញ្ជូន​ទៅ​តុលា​ការ​បាន​ដោះលែងជាបណ្តោះអាសន្នសិន​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀ​មរាប ​៖ ​ លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូ​ងខេត្ត​សៀមរាបបាន​ប្រាប់​តាម​ឆាត តេលេ​ក្រាមថា លោក​នេន​ឈ្មោះ​ តឹក…

ខេត្ត​សៀ​មរាប ​៖ ​ លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូ​ងខេត្ត​សៀមរាបបាន​ប្រាប់​តាម​ឆាត តេលេ​ក្រាមថា លោក​នេន​ឈ្មោះ​ តឹក សំណាង គង់នៅ​វត្ត​អ​រញ្ញេ​រង្ស៊ី ហៅវត្ត​ល្អ​ក់ ស្ថិតនៅ​ក្នុង​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​បាគង ខេត្តសៀម​រាប ដែល​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ចាប់ខ្លួន​បញ្ជូនមកកាន់​តុលាការនោះ ត្រូវ​បានចៅ​ក្រម​ស៊ើបសួរ​សម្រេចដោះលែងឱ្យ​នៅ​ក្រៅ​ឃុំ​ហើយវិញ នា​រសៀល​ថ្ងៃទី១៦ ​ឧសភា ​ឆ្នាំ២០២២ នេះ ដោយ​ក្រោម​ការ​ត្រួតពិនិត្យរបស់​តុលាការ​។

គួរ​បញ្ជាក់ផង​ដែរ​ ករណីចោរចូល​លួច​លុ​យអស់​ជិត២ម៉ឺនដុល្លារ ក្នុងបន្ទប់សឹងរបស់​លោក ចៅ​អធិការ​វត្តអរញ្ញ រង្ស៊ី ហៅ វត្តល្អក់ នោះ បាន​កើតឡើងនៅ​វេលា​ម៉ោងប្រមាណ១១និង៤០នាទី​ថ្ងៃត្រង់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភព​ពីសមត្ថកិច្ច​បានឱ្យ​ដឹងដែរ​​ថា ករណី​ជនសង្ស័យ​លួច​គាស់​ទ្វារ​បន្ទប់​ព្រះ​គ្រូ​ចៅអធិការវត្ត អ​រញ្ញ​រង្ស៊ី ហៅវត្តល្អក់យក​លុយ​អស់​ជិត២ម៉ឺន​ដុល្លារ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទ​បាគង និងកម្លាំង​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជា​លោកនេន នោះឈ្មោះ តឹក សំណាង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​កណ្ដែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប តែត្រូវ​បាន​តំណាង​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប ធ្វើការ​ដោះលែងឱ្យនៅ​ក្រៅ​ឃុំជាបណ្តោះ​អាសន្ន​។​

ចំពោះ​ការ​បំភ្លឺ​របស់ព្រះអង្គ គ្រួ​ច លន់ ព្រះ​ជន៦៧ព្រះវស្សា ជា​ចៅអធិការវត្ត​អរញ្ញ​រង្សី​ហៅ​វត្ត​ល្អក់ ជា​ជន​រង គ្រោះ​បាន​មាន​សង្ឃ​ដីកា​ថា ជា​រៀងរាល់ថ្ងៃ​ ព្រះអង្គ​តែងតែ​យកលុយចំនួន៣០លាន​រៀល​ ដែល​ជា​លុយ​បាន​មក​ពី​ការ​ប្រគេន​របស់​ព្រះពុទ្ធបរិស័ទ​ប្រគេន​ទុក​សំរាប់​ព្យាបាល​ព្រះ​រោគ និង លុយ​ចំនួន១.២០០០ដុល្លារ ជា​លុយ​បាន​មក​ពី​ការចូលរួម​របស់​មហាជន​ជួយ​សាង​សង​សាលា​អនុវិទ្យាល័យ​អរញ្ញ​រង្សី ហើយ​លុយ​ទាំងនោះ​ព្រះអង្គ​បាន​ដាក់​ក្នុង​ថង់យាម ហើយ​យក​ទៅ​ទុក​ក្បាល​គ្រែ​ខាង កើតលោក សឹង និង បាន​យក​ខ្នើយ​គ្រប​ពីលើ​ជិត​ ។

​លុះ​នៅ​វេលា​ម៉ោង៥និង ៣០នាទី​ល្ងាច ថ្ងៃទី១២ខែ ឧសភា ព្រះអង្គ​បាន​ចេ​ញពី​បន្ទប់​កុ​ដ្ឋសឹងខាង​លើ រួច​ចុះទៅ​ក្រោម​និង​បាន​ឆាន់ចង្ហាន់​ពេលព្រឹក​នៅ​សាលាឆាន់​រួច​នៅចាំ​ទទួល​ចង្ហាន់​នៅ​ទីនោះ ពី​ពុទ្ធ​បរិស័ទមិនបាន​ឡើង​មក​កុ​ដ្ឋ​វិញ​ទេ រហូតដល់ពេល​ឆាន់​ថ្ងៃត្រង់​រួច​ម៉ោងប្រហែល ១១​និង​៤០​នាទីថ្ងៃត្រង់ ទើប​ព្រះអង្គ​ឡើង​មក​កុ​ដ្ឋ​វិញ រួចមក​ដល់កុ​ដ្ឋ​យកកូន​សោ​ចាក់ ​ស្រាប់តែ​បាត់​មេ​សោ​ ទើប​ព្រះអង្គ​ចូល​ទៅ​មើ​ល​កន្លែង​ទុក​លុយ​ ស្រាប់តែ​បាត់​អស់​មិ​ន​ឃើ​ញ​តែម្ដង រួច​ក៏​ផ្អើលឆោឡោ​និង​ឃើញ​មេសោ និង​ដែក​ថ្នាំងអំពៅ​ប្រវែង​ជិត​មួយ​ម៉ែត្រ​នៅមុខ​ទ្វា​រឈៀង​ខាងត្បូង​ ។

បើ​តាម​ចម្លើយ​របស់​ឈ្មោះ តឹក សំណាង ភេទប្រុស​ អាយុ១៥ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​កណ្ដែក ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប បាន​បដិសេធ​ទាំងស្រុងថា មិន​មានការ​ពាក់ព័ន្ធក្នុង​ការ​លួច​លុយ​របស់ចៅអធិការវត្ត​ឡើយ ​។ បច្ចុប្បន្ន លោក នេន ដែល​កម្លាំង​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នករ​បាល​ខេត្តសៀមរាប បញ្ជូន​ខ្លួន មក តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ នោះ ត្រូវ​បានចៅក្រម​ស៊ើបសួរសម្រេចចិត្តដោះលែង ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការ​ត្រួតពិនិត្យ របស់​តុលាការ ។ នេះ​បើ​យោង​តាម ប្រសាសន៍​របស់​លោក យិន ស្រាង អ្នកនាំ​ពាក្យ​​សាលាដំបូង​ខេត្តសៀមរាប​៕​​

អត្ថបទសរសេរ ដោយ