ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​អះអាង​ថា​ កងទ័ព​ខ្លួន​វា​.​យ​រុល​ទៅ​ដល់​ព្រំដែន​រុ​ស្ស៊ី

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ អ៊ុយ​ក្រែ​ន​បាន​បញ្ចេញ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ថា កងទ័ព​របស់​ខ្លួន​បាន​ទៅ​ដល់​ព្រំដែន​រុ​

អ៊ុយក្រែន ៖ អ៊ុយ​ក្រែ​ន​បាន​បញ្ចេញ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ថា កងទ័ព​របស់​ខ្លួន​បាន​ទៅ​ដល់​ព្រំដែន​រុ​ស្ស៊ី និង​បាន​បោះ​ប​ង្កោ​ល​ព្រំដែន​ពណ៌​ខៀវ និង​លឿង ដែល​តំណាង​ឲ្យ​ទង់ជាតិ​អ៊ុយ​ក្រែ​ន​។

វី​ដេ​អូ​ត្រូវ​បាន​បញ្ចេញ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ប៉ុន្តែ​វា​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ពិ​ប្រាកដ​នោះ​ទេ​។ សេចក្តីរាយការណ៍​បាន​លើក​ឡើង​ថា​វី​ដេ​អូ​នោះ​ប្រហែល​ត្រូវ​បាន​គេ​ថត​នៅ​ភាគ​ឥ​សាន្ត​តំបន់ Kharkiv​។

ការ​បង្ហាញ​វី​ដេ​អូ​ពី​វត្តមាន​កងទ័ព​អ៊ុយ​ក្រែ​ន​វា​.​យ​រុល​ទៅ​ដល់​ព្រំដែន​រុ​ស្ស៊ី​នេះ​កើតឡើង​ក្រោយ​ពេល​លោក Vadim Denisenko ដែល​ជា​ជំនួយការ​របស់​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​រុលទៅមុខ​បាន​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាងជើង ហើយ​ពួក​គេ​រុល​ស្ទើរតែ​ទៅ​ដល់​ព្រំដែន​រុ​ស្ស៊ី​។

ចំណែក​អភិបាល​តំបន់ Kharkiv បាន​ធ្វើការ​អះអាង​ថា កងទ័ព​អ៊ុយ​ក្រែ​ន​ដែល​ប្រយុទ្ធ​ការពារ​ទីក្រុង Kharkiv បាន​រុល​ទៅ​ដល់​ព្រំដែន​រុ​ស្ស៊ី​។

«​យើង​មាន​មោទនៈភាព​យ៉ាង​ខ្លាំង​ចំពោះ​ទាហាន​នៃ​កងវរៈសេនាតូច​ទី ២២៧ នៃ​កងកម្លាំង​អ៊ុយ​ក្រែ​ន ដែល​បាន​ស្តារ​​ឡើង​វិញ​នូវ​ស្លាក​សញ្ញា​ព្រំដែន​នៅ​តាម​ព្រំដែន​រដ្ឋ​»​។ នេះ​ជា​ការ​ថ្លែង​របស់​លោក Oleh Sinegubov អភិបាល​តំបន់ Kharkiv នៅ​លើ​តេ​ឡេ​ក្រាម​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ