ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​នារី Barcelona បញ្ចប់​រដូវ​កាល​ជាមួយ​កំណត់​​ត្រា​​ដ៏​ភ្ញាក់ផ្អើល​បំផុត

1 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុមបាល់ទាត់​នារី Barcelona បាន​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​លី​គ​កំពូល Primera División

អេ​ស្ប៉ា​ញ ៖ ក្រុមបាល់ទាត់​នារី Barcelona បាន​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​លី​គ​កំពូល Primera División រដូវ​កាល ២០២១-២២ ដោយ​បាន​បញ្ចប់​រដូវ​កាល ជាមួយនឹង​កំណត់​ត្រា​ដ៏​អ​ស្ចា្យ​បំផុត​។

វា​កើតឡើង​នៅ​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Johan Cruyff កាលពី​យប់មិញ​។ បន្ទាប់​ពី​ក្រុម​ម្ចាស់ផ្ទះ Barcelona បាន​យកឈ្នះ​លើ​ក្រុម Atletico Madrid ដោយ​លទ្ធផល ២-១​។ តាម​រយៈ​លទ្ធផល​នេះ ក្រុម​នារី Barcelona បាន​បញ្ចប់​រដូវ​កាល​ដោយ​ឈ្នះ​ការ​ប្រកួត​ទាំងអស់ (៣០​ស​ប្តា​ហ៍​) និង​ស៊ុត​បញ្ចូល​ទី​គូប្រកួត​បាន ១៥៩​គ្រាប់ ហើយ​របូត​វិញ​ត្រឹម ១១​គ្រាប់​តែ​ប៉ុណ្ណោះ​។

ពួក​គេ​បាន​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អេ​ស្ប៉ា​ញ ដែល​ឈ្នះ​ជើងឯក​លី​គ​ជាមួយនឹង​កំណត់​ត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​៕

2022-05-15_FCB FEMENI vs ATLETICO MADRID_VICTOR

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ