ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ពិការ​ជើងម្ខាងដែល​​លួច​​ដ៏​កក្រើ​ក​​​ក្នុង​ក្រុង​បាត់​ដំ​បង​បាន​ជា​ប់អន្ទាក់​​​​ហើ​យ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ​៖ ជន​ដៃដល់​ដែល​តែងធ្វើសកម្មភា​ព​កាច់​សោ​លួច​យក​ម៉ូ​តូ​យ៉ាង​កក្រើក​ក្នុង​ក្រុ​ង​បាត់​ដំបង និងតាម​បណ្ដា​ស្រុក​មួយចំនួ​ន​នា​ពេល​កន្លង​មក ហើយ​តែង​បន្សល់ទុក​រូបភា​ព​នៅក្នុ​ង​កាមេរ៉ា​សុវត្ថិ​ភា​ពដើរ​រលាក់​ជើងម្ខាង​នោះ (ពិការ) ត្រូវ​កម្លាំ​ង​ការិយាល័​យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចាប់ខ្លួន​បា​ន​ហើយ និងបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី១៥ ឧសភា…

ខេត្ត​បាត់ដំបង ​៖ ជន​ដៃដល់​ដែល​តែងធ្វើសកម្មភា​ព​កាច់​សោ​លួច​យក​ម៉ូ​តូ​យ៉ាង​កក្រើក​ក្នុង​ក្រុ​ង​បាត់​ដំបង និងតាម​បណ្ដា​ស្រុក​មួយចំនួ​ន​នា​ពេល​កន្លង​មក ហើយ​តែង​បន្សល់ទុក​រូបភា​ព​នៅក្នុ​ង​កាមេរ៉ា​សុវត្ថិ​ភា​ពដើរ​រលាក់​ជើងម្ខាង​នោះ (ពិការ) ត្រូវ​កម្លាំ​ង​ការិយាល័​យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចាប់ខ្លួន​បា​ន​ហើយ និងបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី១៥ ឧសភា ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក​កំរិត​ស្រាល លោ​ក ឈឿង គឹ​ម​សុ​ង បាន​ប្រាប់​ថា ជន​សង្ស័យ​ម្នាក់​នេះ​ ឈ្មោះ ឃុ​ត ប៊ុ​ន​ធិ​ន អាយុ៥២ឆ្នាំ រស់នៅ​ភូមិ​បឹងរាំ​ង សង្កាត់​អូរម៉ាល់ ក្រុង​បាត់​ដំបង ​។ ជន​នេះ ​ត្រូវ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃទី១៣ ឧសភា ពេល​ដែល​ជន​នេះ ​ចេញពី​ហាង​កាហ្វេ​មួយ​កន្លែង ក្នុង​ភូមិ​អណ្ដូង​ព្រីង សង្កាត់​អូរម៉ាល់​។

លោ​ក​គឹ​ម ​សុង បាន​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​នេះ​ពិការ​ជើងម្ខាង (ដើរ​រលាក់) តែ​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​ស្ទើរ​រាប់​ភ្លេច(កាច់​សោ.ក​លួច​ម៉ូតូ) និងធ្លាប់​ជាប់គុក​ចំនួន០៣លើក នៅ​ខេត្ត​សៀមរាបទៀ​តផង​ ដោយសារតែ​ការប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ដដែល​ៗ​នេះ​ ។ ជនសង្ស័យ​ដៃ​រហ័​ស ឈ្មោះ ឃុ​ត ប៊ុ​ន​ធិ​ន ដែល​ពិការ​ជើង​ស្ដាំ​ម្ខាង​ផង ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​ដោយ​ពាក់ព័ន្ធ​បទល្មើស​ចុងក្រោយ ដែល​ធ្វើសកម្មភាព​កាច់​សោ.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច «ផ្សារ​លើ» ក្នុង​ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី០៨ មេសា របស់​ជនរងគ្រោះ​ឈ្មោះ បឿង លក្ខណា ស្រី​អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល ​។

រាល់​សកម្មភាព​របស់​លោក​ចោរ​ពិការ​ជើងម្ខាង​នេះ ជា​ញឹក​ញាប់​បាន​ជាប់​នៅ​កាមេរ៉ា​សុវត្ថិ​ភាព ដែលគេ​បំពាក់​នៅ​ខាងមុខ​ផ្ទះ ឬ នៅ​តាម​កន្លែង​លក់ដូរ​នា​នា​។ មហាជន និងសមត្ថកិច្ច បាន​កត់​សម្គាល់​យ៉ាង​ច្បាប់​ត្រង់​ដំណើរ​រលាក់​ជើងម្ខាង​របស់​ជន​ដៃដល់ នៅពេល​ពិ​និត្យ​លើ​កាមេរ៉ា​សុវត្ថិ​ភាព តែ​ជន​នេះ​មិន​ខ្វល់​ពី​កាមេរ៉ា​សុវត្ថិ​ភាព​ទេ នៅពេល​ធ្វើស​កម្ម​ភា​ពម្ដងៗ​ ។

ចម្លើយ​សារភាព​របស់​លោក​ចោរ​ដី​ស្មើ​ដើរ​រលាក់​រូប​នេះ បាន​ទ​ទូល​ស្គាល់​បែប​ស្រពិចស្រពិល​ថា ខ្លួន​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​លួច​ម៉ូតូ​នៅ​តាម​ទីផ្សារ​យ៉ាងច្រើន​ចំនួន០៥លើក​ប៉ុណ្ណោះ​។ នេះ​បើ​តាម​សមត្ថ​កិច្ច​បាន​ស្រង់​ចម្លើយ ពេល​នាំ​ខ្លួន​ទៅ​សួរនាំ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ។ ជន​នេះ​ បាន​សារ​ភាព​ត្រង់​ៗ​នៅចំពោះមុខ​មន្ត្រី​ជំនាញ​ថា ម៉ូតូ​គ្រប់​ស៊េរី គ្រប់​ម៉ាក ដែល​បាត់​នៅ «ផ្សារ​បឹង​ឈូក និងផ្សារ​លើ» ក្នុង​ក្រុង​បាត់ដំបង កន្លងមក​នេះ គឺ​ខ្លួន​ជា​អ្នក​លួច​ ។

ជន​នេះ​ ធ្វើជា​ភ្លេចភ្លាំង នៅពេល​សួរនាំ​ពី​ចំនួន​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​លើស​ពី០៥លើក ដោយ​និយាយ​ថា «មិន​ចាំ​ទេ» ។ ប៉ុន្តែ​បើ​តាម​ប្រវត្តិ​បទល្មើស​ដែល​ជន​នេះ​បាន​ប្រព្រឹត្ត ហើយ​ត្រូវ​មន្ត្រី​ជំ​ណា​ញក្ដាប់​បាន បុរស​ដើរ​រលាក់​រូប​នេះ​ អាច​ប្រព្រឹត្ត​លើស​ពី០៥លើក​ច្រើន​ករណី​ណាស់​។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ឆែក​ឆេ​លំនៅឋាន​របស់​ជនសង្ស័យ និង បាន​រក​ឃើញ​វត្ថុ​តាង​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស ​។

តាមរយៈ​របាយ​កា​រណ៍ លោក ឈឿង គឹ​ម​សុង បាន​ឲ្យដឹង​ថា វត្ថុ​តាង​ដែល​ដកហូត​បាន​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម ព​ណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ២០១៨ ពាក់​ស្លាក​លេ​ខ ភ្នំពេញ 1HN-7466 កូន​សោរ​ម៉ូតូ​ចំនួន២៥គ្រាប់ តួ​ណឺ​​វី​ស​ចំនួន០២ដើម មួក​សុវត្ថិភាព​ចំនួន០២​ ។ លោក គឹ​ម​សុង បាន​បញ្ជាក់​អំពោះ​ភស្ដុ​តាង​នេះ​ថា សម្ភារ​ដែល​បាន​ដកហូត ជាពិសេស ​មួក​សុវត្ថិភាព និងសម្លៀកបំពាក់ គឺ ជន​នេះ​ តែង​ប្រើ​ប្រាស​ពេល​ចេញ​ធ្វើសកម្មភាព​តែម្ដង​ ។

ពាក់ព័ន្ធ​នឹង​វត្ថុ​តាង លោក​ចោរ ឃុ​ត ប៊ុ​ន​ធិន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ប្រាស​មួក និង សម្លៀក​បំពាក់​នោះ​មែ​ន ពេល​ធ្វើសកម្មភាព​លួច​ម៉ូតូ​ម្ដង​ៗ​ ។ ដោយឡែក​ កូន​សោរ​ម៉ូតូ​ចំនួន២៥​គ្រាប់​​នោះ​វិញ ជន​នេះ​បាន​សារភាព​ថា ជា​កូន​សោ​ដែល​ខ្លួន​បាន​ធ្វើ ដើម្បី​ទុក​ចាក់​សោ​លួច​ម៉ូតូ​គេ​។ ជន​នេះ​បាន​បញ្ជាក់​ថា ខ្លួន​មិន​ប្រើ​ដែក​អក្សរ «T» ដូច​ចោរ​ដទៃទៀត ដើម្បី​កាច់​សោរ​ក​លួច​ម៉ូតូ​ទេ គឺ ខ្លួន​គ្រាន់តែ​ប្រើ​ទូរស័ព្ទ​ដៃ ថត​យក​រូបភាព«សោ​​ម៉ូតូ»ណាមួយ​ដែល​ខ្លួន​ចង់​លួច​ជា​គំរូ (ពេល​ម្ចាស់​ទុក​ប្រហែស) រួច​យក​មក​ធ្វើ (កែច្នៃ) សោរ​ខ្លួនឯង គឺអាចយ​ក​ទៅ​ចាក់​សោរ​ម៉ូតូ​នោះ លួច​បាន​​ភ្លាម​តែម្ដង​។

ទោះ​យ៉ាងណា បើ​តាម​លោក ឈឿង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា បើ​ស្ដាប់​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​នេះ គឺ ជន​នេះ​លួច​ម៉ូតូ​សាហាវ​ណាស់ ​។ ធ្លាប់​ជាប់គុក០៣ដង​នៅ​ខេត្តសៀមរាប ក្រោយ​​​ចេញពី​គុក​ជន​នេះ បាន​ចាប់ផ្ដើម​អាជីព​ដដែល​ជាថ្មីលើទឹក​ដី​អាណាចក្រ​បាត់ដំបង យ៉ាង​កក្រើក​ ។ ប៉ុន្តែ​យ៉ាងណា ពេលនេះ​ ត្រូវ​សមត្ថ​កិ​ច្ច​ចាប់​បញ្ជូល​គុក​ជា​លើក​ទី០៤ នៅ​ខេត្តបាត់ដំបង តែ​មិនដឹង​ថា តើ​ជន​នេះ ​ត្រូវ​ដេក​គុក​បាន​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​នោះ? ដូច្នេះ មានតែ​ពឹង​លើ​តុលាការ​ហើយ ទើប​អាច​ជួយ​កាត់បន្ថយ​បទល្មើស​ដ៏​កក្រើក​នេះ​បាន​ ៕ ​

អត្ថបទសរសេរ ដោយ