ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ហ្គេ​ម ៖ ម្ចាស់ផ្ទះ​វៀតណាម បន្ត​គម្លាត​ចំនួន​មេដាយ​ដាច់​ពី​គេ

1 ឆ្នាំ មុន

វៀតណាម ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ នេះ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ បាន​ចាយ​មេដាយ​សរុប​

វៀតណាម ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ នេះ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ បាន​ចាយ​មេដាយ​សរុប​ចំនួន ៥៦២​គ្រឿង​។ ក្នុង​នោះ មាស ១៦៩​គ្រឿង ប្រាក់ ១៧០​គ្រឿង និង​សំរឹទ្ធ ២២៣​គ្រឿង​។

ម្ចាស់ផ្ទះ​វៀតណាម​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង ដោយ​ឈ្នះ​មេដាយ​ច្រើន​ជាងគេ​គ្រប់​ប្រភេទ​។ សរុប​ចំនួន ១៥៥​គ្រឿង មាស ៦៦​គ្រឿង ប្រាក់ ៤៦​គ្រឿង និង​សំរឹទ្ធ ៤៣​គ្រឿង​។ ថៃ ឈរ​នៅ​លេខ​រៀង​ទី​២ ឈ្នះ​មេដាយ​សរុប​ចំនួន ៩៣​គ្រឿង មាស ២៧​គ្រឿង ប្រាក់ ២៤​គ្រឿង និង​សំរឹទ្ធ ៤២​គ្រឿង​។ ខណៈ​ហ្វី​លី​ពី​ន នៅ​លេខ​រៀង​ទី​៣ ឈ្នះ​មេដាយ​សរុប​ចំនួន ៨៤​គ្រឿង មាស ២០​គ្រឿង ប្រាក់ ២៧​គ្រឿង និង​សំរឹទ្ធ ៣៧​គ្រឿង​។

ដោយឡែក កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​៨ ឈ្នះ​មេដាយ​សរុប​ចំនួន ១៥​គ្រឿង មាស ១​គ្រឿង ប្រាក់ ៤​គ្រឿង និង​សំរឹទ្ធ ១០​គ្រឿង​៕ (​ប្រភព​ពី seagames2021.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ