ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ជំនួយ ១០០​លាន​ដុល្លារ​ដល់​ប្រទេស​ក្នុង​តំបន់​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ១៩

1 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​និយាយ​ថា ជប៉ុន​នឹង​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​១០០​លាន​ដុល្លារ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ភិ​ច ដើម្បី​ជួយ

ជប៉ុន ៖ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​និយាយ​ថា ជប៉ុន​នឹង​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​១០០​លាន​ដុល្លារ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ភិ​ច ដើម្បី​ជួយ​ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ ១៩​។

លោក​បាន​ថ្លែង​បែប​នេះ​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​សុក្រ ម្សិលមិញ នៅ​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស G7 ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង ដែល​កិច្ចប្រជុំ​នោះ​ផ្តោត​សំខាន់​លើ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា «​ខ្ញុំ​នឹង​បង្ហាញ​គម្រោង ដើម្បី​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់ ១០០​លាន​ដុល្លារ​ទៅ​កាន់​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ភិ​ច ដោយ​ផ្តោត​ទៅ​លើ​ការ​គ្រប់គ្រង​ទិន្នន័យ​វ៉ាក់សាំង ការ​គ្រប់គ្រង​ព្រំដែន និង​ការ​ចោល​កាក​សំណល់​ឆ្លង​រោគ​»​។

លោក​ថ្លែង​ទៀត​ថា នៅ​ក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស G7 បាន​អះអាង​ជា​ថ្មី​នូវ​ការ​តាំងចិត្ត​ក្នុង​ការ​បង្កើន​សម្ពាធ​លើ​រុ​ស្ស៊ី​តាម​រយៈ​វិធានការ​នានា រួម​មានការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដើម្បី​ឲ្យ​រុ​ស្ស៊ី​ប​ញ្ឍ​ប់​ការ​ឈ្លានពាន និង​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ