រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់សោភាដែលត្រូវគេច្របាច់កសម្លាប់ទុកសាកសពចោលទាំងអាក្រាតននលគកក្នុងបន្ទប់ផ្ទះសំណាក់ « អូ ! យេស» កាលពីថ្ងៃពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ពេលនេះត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ។
សូមរម្លឹកថា រួមរ័ករួចច្របាច់កសម្លាប់ ទុកសពចោលទាំងស្រាតននលគកនៅក្នុងផ្ទះសំណាក់
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីវ័យក្មេងរងគ្រោះឈ្មោះ អាង វណ្ណា អាយុ២២ឆ្នាំ ជានារីបម្រើការងារនៅខារ៉ាអូខេ ហេង ហេង នៅម្តុំ DN ស្នាក់នៅផ្ទះជួលលេខ១៦CC ផ្លូវលេខ១០៣ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីល្ងាចមិញ(ល្ងាចថ្ងៃទី២៥តុលា)មិត្តភក្តិរបស់នារីរងគ្រោះដែលស្នាក់នៅបន្ទប់ជាមួយគ្នាបានឃើញការផ្សាយព័ត៌មាន «ផ្អើលផ្ទះសំណាក់«អូ ! យេស» ! នារីវ័យក្មេងម្នាក់ស្លាប់ទាំងស្រាតននលគក» នៅបណ្ដាញទំនាក់ទំនងសង្គម ពេលនោះនាងមានការសង្ស័យក៏ទៅមើលសពនារីរងគ្រោះទើបដឹងថា ជាមិត្តភក្តិដែលស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាក៏បានទូរស័ព្ទទៅប្រាប់ឪពុកម្តាយរបស់នាងនៅស្រុកកំណើត ។
សមត្ថកិច្ចបន្តទៀតថា កាលពីយប់មិញ(យប់ថ្ងៃទី២៥តុលា)ឪពុកម្តាយរបស់នារីរងគ្រោះបានមកទទួលយកសពកូនស្រីរបស់គាត់យកទៅធ្វើបុណ្យនៅឯស្រុកកំណើតបាត់ហើយ ។ ចំណែកជនដៃដល់ពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។
សូមបញ្ជាក់ថា នារីវ័យក្មេងស្រស់សោភាមានអាយុប្រមាណជាជាង២០ឆ្នាំម្នាក់បន្ទាប់ពីបុរសជាសង្សាររួមរ័ករួចបានច្របាច់កសម្លាប់ទុកសពចោលទាំងអាក្រាតកាយននលគកនៅក្នុងបន្ទប់ផ្ទះសំណាក់ រហូតដល់ម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ទើបត្រូវបានគេប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងបន្ទប់ C២០ ជាន់ទី៣ ផ្ទះសំណាក់យីហោ «អូ ! យេស» ដែលមានទីតាំងលេខ១៧ ផ្លូវលេខ១៣២ (ខាងកើតវត្តនាគវ័ន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ចែករំលែកព័តមាននេះ