ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្ទះសំណាក់​«​អូ ! យេ​ស​» ! នារី​វ័យក្មេង​ម្នាក់​ស្លា.ប់​ទាំង​ស្រាត​ននលគក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ទាំង​ស្រាត​ននលគក​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​អូ​យេ​ស​» ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​ស្រាត​ននលគក​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​អូ​យេ​ស​» ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ។

ប្រភព​ពី​អ្នកបម្រើ​ក្នុងផ្ទះ​សំណាក់​ខាងលើ​បាន​ឲ្យ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៤​ល្ងាច ថ្ងៃ​ទី​២៤ ខែតុលា បុរស​ម្នាក់​បាន​មក​ជួល​បន្ទប់​លេខ​២០C នៅ​ជាន់​ទី​៣ ស្នាក់​នៅ ។ លុះ​ម៉ោង​ប្រហែល​៥​ល្ងាច​ថ្ងៃ​ដដែល​នារី​វ័យក្មេង​រង​គ្រោះ​បាន​មក​សួរ និង​ប្រាប់​ថា​ទៅ​ស្នាក់​នៅ​បន្ទប់​នោះ​ដែរ ។

អ្នកបម្រើ​ផ្ទះសំណាក់​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា លុះដល់​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៥​ខែ​ឆ្នាំ​ដដែល គាត់​ក៏​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​ដើម្បី​សម្អាត និង​សួរនាំ​ថា​តើ​ស្នាក់​នៅ​បន្ត​ទៀត​ឬ​យ៉ាងណា តែ​ពេល​ទៅ​គោះ​ទ្វារ​បន្ទប់​គ្មាន​អ្នក​ណា​ម្នាក់​ឆ្លើយ​សោះ គាត់​ក៏​ចុះ​ទៅ​យក​សោ​មក​ចាក់​ដើម្បី​ចូល​ទៅ​សម្អាត ស្រាប់តែ​ប្រទះ​ឃើញ​នារី​វ័យក្មេង​រូប​នោះ​ដេក​ទាំង​អាក្រាត​កាយ​ននលគក​ក៏​ចូល​ទៅ​អង្រួន​ជើង​បំណង​ដាស់​ឲ្យ​ដឹងខ្លួន ពេល​នោះ​ទើប​គាត់​ដឹង​ថា នារី​វ័យក្មេង​រូប​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ក៏​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅឡើយ គឺ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​អត្តសញ្ញាណ និង​មូល​ហ​តុ​ដែល​បណ្ដាល​ឲ្យ​នារី​វ័យក្មេង​រង​គ្រោះ​ស្លាប់​បាន​នៅឡើយ​ទេ ៕