រួមរ័ករួចច្របាច់កសម្លា.ប់ ទុកសពចោលទាំងស្រាតននលគកនៅក្នុងផ្ទះសំណាក់
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់សោភាមានអាយុប្រមាណជាជាង២០ឆ្នាំម្នាក់បន្ទាប់ពីបុរសជាសង្សាររួមរ័ករួចបានច្របាច់កសម្លា.ប់ទុកសពចោលទាំងអាក្រាតកាយ …
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់សោភាមានអាយុប្រមាណជាជាង២០ឆ្នាំម្នាក់បន្ទាប់ពីបុរសជាសង្សាររួមរ័ករួចបានច្របាច់កសម្លា.ប់ទុកសពចោលទាំងអាក្រាតកាយ …
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់សោភាមានអាយុប្រមាណជាជាង២០ឆ្នាំម្នាក់បន្ទាប់ពីបុរសជាសង្សាររួមរ័ករួចបានច្របាច់កសម្លាប់ទុកសពចោលទាំងអាក្រាតកាយននលគកនៅក្នុងបន្ទប់ផ្ទះសំណាក់ រហូតដល់ម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ទើបត្រូវបានគេប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងបន្ទប់ C២០ ជាន់ទី៣ ផ្ទះសំណាក់យីហោ «អូ ! យេស» ដែលមានទីតាំងលេខ១៧ ផ្លូវលេខ១៣២ (ខាងកើតវត្តនាគវ័ន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា នារីវ័យក្មេងរងគ្រោះខាងលើគឺមិនមានអ្នកណាម្នាក់បានស្គាល់ពីអត្តសញ្ញាណឡើយ ដោយមានអាយុប្រមាណជាជាង២០ឆ្នាំ ប៉ុណ្ណោះ សប្បុរខ្មៅស្រអែម មានសម្រស់ស្រស់សោភា ស្លៀករ៉ូបខ្លី ពណ៌ស ត្រូវបានបុគ្គលិកបម្រើការនៅក្នុងផ្ទះសំណាក់ខាងលើប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយននលគកនៅលើគ្រែពូកនៅក្នុងបន្ទប់នៃផ្ទះសំណាក់នោះតែម្នាក់ឯង ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ កាលពីវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី២៤ តុលា មានបុរសវ័យក្មេងម្នាក់ដែលមានអាយុប្រមាណជាជាង២០ឆ្នាំ បានដើរចូលទៅខាងក្នុងផ្ទះសំណាក់ដែលមានយីហោ «អូ ! យេស» ដោយមកជួលស្នាក់នៅក្នុងបន្ទប់ C២0 រយៈពេលមួយថ្ងៃ ក្នុងតម្លៃ៨ដុល្លាតែម្នាក់ឯង ។ ប្រភពដដែលក៏បានប្រាប់បន្តទៀតថា កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃដដែលក៏ស្រាប់តែមាននារីវ័យក្មេងម្នាក់បានជិះម៉ូតូឌុបមកឈប់ខាងមុខផ្ទះសំណាក់រួចក៏ដើរចូលទៅសួរបុគ្គលិកខាងក្រោមរកបន្ទប់ C២០ ទំនងជាបានណាត់គ្នាតាមទូរស័ព្ទជាមុនហើយ រួចឡើងទៅបាត់ ។ លុះរហូតមកដល់មុនពេលកើតហេតុ ស្ត្រីជាបុគ្គលិកបានឡើងមកជាន់ទី៣ដើម្បីធ្វើការសំអាតតាមបន្ទប់ និងសួរនាំភ្ញៀវថា «តើត្រូវស្នាក់នៅបន្តទៀត ឬក៏យ៉ាងណា0x017d7» ក៏បានធ្វើការគោះទ្វារបន្ទប់ខាងលើតែមិនមានឮមានអ្នកណាម្នាក់ឆ្លើយ ឬបើកទ្វារឡើយ រួចក៏បានចុះទៅខាងក្រោមយកកូនសោទៅចាក់បើកទ្វារ ។ ពេលដែលស្ត្រីជាបុគ្គលិករូបនោះចាក់សោទ្វារបើកចូលទៅខាងក្នុងក៏បានប្រទះឃើញស្ត្រីរងគ្រោះដេកតែម្នាក់ឯងដោយគ្មានសម្លៀកបំពាក់ពោលគឺអាក្រាតកាយននលគកតែម្តង ហើយក៏បានចូលទៅអង្រួនជើងដាស់មិនក្រោក ដោយមានសភាពរឹងកំព្រឹសហើយក៏បានរត់ចុះទៅប្រាប់គ្នានៅខាងក្រោមឲ្យជួយឡើងទៅមើល ។ ពេលនោះក្រុមបុគ្គលិកទាំងនោះក៏បានឡើងចូលទៅមើលទើបដឹងថា ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយមិនដឹងថាបានស្លាប់តាំងពីពេលណានោះឡើយ ចំណែកឯបុរសជាសង្សារក៏មិនមានអ្នកណាម្នាក់បានដឹងថាចុះរត់គេចខ្លួនបាត់តាំងពីពេលណានោះដែរ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យ ដោយបានឃើញថា ក្នុងបន្ទប់កើតហេតុខាងលើមានភាពរញ៉េរញ៉ៃ និងរាយប៉ាយ ចំណែកនៅលើដងខ្លួននារីវ័យក្មេងរងគ្រោះមានស្នាមជាំខ្មៅនៅលើ.ក ដែលអាចបណ្តាលមកពីបុរសជាសង្សាប្រើដៃច្របាច់កទើបបណ្តាលឲ្យដាច់ខ្យល់ស្លាប់ និងប្រទះឃើញមានស្រោមអនាម័យមួយចំនួនដែលប្រើប្រាស់រួច ទំនងជាក្រោយពេលដែលពួកគេធ្វើការរួមភេទរួចទើបសម្លាប់ចោល ដោយមិនមានអ្នកណាម្នាក់ដឹងពីមូលហេតុអ្វីឡើយ ។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះសំណាក់កើតហេតុខាងលើមិនធ្វើទៅតាមច្បាប់ត្រឹមត្រូវ ដោយភ្ញៀវចូលមកស្នាក់នៅមិនបានដកហូតអត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាមសំគាល់ខ្លួនផ្សេងៗពីភ្ញៀវឡើយ ជាហេតុធ្វើឲ្យកម្លាំងមានសមត្ថកិច្ចមានការលំបាកក្នុងការស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ជាឃាតករណាស់ មិនតែប៉ុណ្ណោះផ្ទះសំណាក់ខាងលើក៏ជាកន្លែងប្រមូលផ្តុំរបស់ក្រុមក្មេងស្ទាវគ្រប់សមាសភាពផងដែរ ។
ដោយនារីវ័យក្មេងរងគ្រោះខាងលើមិនត្រូវបានអ្នកណាម្នាក់បានស្គាល់អត្តសញ្ញាណ ព្រោះមិនបានប្រទះឃើញប័ណ្ណសំគាល់ខ្លួន ឬអត្តសញ្ញាណប័ណ្ណឡើយ សមត្ថកិច្ចក៏សម្រេចដឹកសាកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំក្រុមគ្រួសារ ឬសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែឯបុរសជាជនដៃដល់សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ