រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ តុលា ២០១៦ មន្ត្រីនគរបាលខណ្ឌជ្រោយចង្វា និងមន្ត្រីជំនាញដោយមានការចូលរួមពីក្រុមគ្រូពេទ្យតុលាការក៏បានធ្វើការត្រួតពិនិត្យសពនារីវ័យក្មេងម្នាក់បានត្រដរខ្យល់រហូតគាំងបេះដូងស្លាប់ ។ តាមការពិនិត្យសពត្រូវបានអោយដឹងថា នារីរូបនោះស្លាប់ដោយសារតែ គាំងបេះដូង ហើយអាចបណ្តាលមកពីនាងរំភើបចិត្ត នៅពេលរួមរ័ក រួមផ្សំនឹងនាងមានជំងឺបេះដូងផង ជាហេតុបណ្តាលអោយគាំងបេះដូងស្លាប់តែម្តង ។
សូមបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថម្នាក់បាននាំស្រីស្នេហ៍ទៅឡើងឋានសួគ៌នៅសណ្ឋាគារមេគង្គហេងមហាផល បានតក់ស្លុតក្នុងចិត្ត បន្ទាប់ពីរួមរ័ក ដោយសារតែនាងរំភើបខ្លាំងក៏គាំងបេះដូងស្លាប់នៅពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ នេះហាក់ដូចជាករណីដ៏កម្រកើតមានណាស់ ដែលរួមរ័ករំភើបញាប់ញ័របែរជាភាគីខាងនារីជាដៃគូគាំងបេះដូងស្លាប់ក្រោមបង្គង ។ តាមការកត់សម្គាល់កន្លងមក ច្រើនតែដៃគូបុរសតែងស្លាប់លើបង្គង ដោយសាររំភើបរញ្ជួយគាំងបេះដូង ព្រោះតែចាស់ប៉ះស្មៅខ្ចី ឬប្រើថ្នាំប៉ូវជាជំនួយក៏ធ្វើឱ្យជួបបញ្ហបែបនេះ ។
ទាក់ទិននិងស្រីស្នេហ៍ ក្រោយពេលកៀងទាជាមួយគ្នាទៅលេងឋានសួគ៌ ក៏គាំងបេះដូងស្លាប់នេះ ឬនិយាយបានថា ហេតុការណ៍ស្លាប់ក្រោមបង្គង នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៥ តុលា នៅក្នុងបន្ទប់១០៥ជាន់ទី១ នៃសណ្ឋាគារមេគង្គហេងមហាផល ស្ថិតនៅតាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមមន្ត្រីនគរបាលបានអោយដឹងថា នារីដែលស្លាប់ក្រោមបង្គងនេះ មានអាយុ២៥ឆ្នាំបម្រើការនៅខារ៉ាអូខេ៧២ ម្តុំវត្តសន្សំកុសលមានស្រុកកំណើតភូមិព្រែកប៉ុក ឃុំព្រែកស្តីស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកមន្ត្រីកងរាជអាវុធហត្ថដែលជាដៃគូរួមរ័កមេត្រីស្នេហ៍លុះក្ស័យនោះ មានអាយុ៤៣ឆ្នាំ និងជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
តាមព័ត៌មានបានអោយដឹងថា នារីរូបនេះបានត្រដរខ្យល់ស្លាប់ភ្លាមៗនៅក្នុងបន្ទប់សណ្ឋាគារ បន្ទាប់ពីបានរួមរ័កជាមួយប្រុសស្នេហ៍រូបនោះ ហើយត្រូវបានគេដឹកចេញទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ទោះបីជាយ៉ាងណាត្រូវបានមន្ត្រីកងរាជអាវុធហត្ថប្រុសស្នេហ៍ និងខាងសណ្ឋាគារបានអោយដឹងថា នាងបានដាច់ខ្សល់ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត ។
តាមព័ត៌មានអោយដឹងថា មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងនារីរូបនោះ បានស្គាល់និងមានទំនាក់ទំនងស្នេហាជាមួយគ្នាជាច្រើនខែមកហើយ ។ នៅវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី២៤ តុលា មន្ត្រីកងរាជអាវុធហត្ថរូបនោះបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិនៅម្តុំបឹងត្របែក ហើយបានទូរស័ព្ទហៅនារីរូបនោះជាដៃគូទៅលេង ។ លុះនៅវេលាម៉ោងប្រមាណជា១១យប់ ក៏បបួលគ្នាទៅឡើងឋានសួគ៌ នៅសណ្ឋាគារមេគង្គមហាផលនោះទៅ ។
តាមមន្ត្រីកងរាជអាវុធហត្ថរូបនោះ បានប្រាប់សមត្ថកិច្ចនគរបាលអោយដឹងថា ខ្លួនបានរួមរ័កជាមួយនាងបានតែមួយដងនៅវេលាទៀបភ្លឺ ហើយពេលដែលនាងដេកលេងមួយសន្ទុះ ស្រាប់តែនាងត្រដខ្យល់មិនស្រួលខ្លួន ហើយក៏បានហៅអ្នកមើលការខុសត្រូវក្នុងសណ្ឋាគារនាំគ្នាជួយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ពេលទៅដល់ត្រូវគ្រូពេទ្យថា ស្លាប់បាត់ទៅហើយ ។
សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារនាំទៅធ្វើបុណ្យនៅស្រុកកំណើត ក្រោមការជួយឧបត្ថម្ភពីមន្ត្រីកងរាជអាវុធហត្ថជាគូស្នេហ៍ដែលមិននឹកស្មានថា ការត្រេកត្រអាលរញ្ជួយបេះដូងនេះ បែរជាធ្វើឱ្យនាងស្លាប់ក្រោមបង្គងបែបនេះឡើយ ៕
ចែករំលែកព័តមាននេះ