ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ បើ​គិតតែ​ពី​ស្រែកយំ​បែប​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិន​ព្រម​និយាយ​ស្តី​អ្វី​ទាំងអស់​គិតតែ​ពី​ពី​ស្រែក​ទ្រហោយំ បន្ទាប់​ពី​គាត់​ត្រូវ​ចោរឆក់​កាបូបស្ពាយ​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិន​ព្រម​និយាយ​ស្តី​អ្វី​ទាំងអស់​គិតតែ​ពី​ពី​ស្រែក​ទ្រហោយំ បន្ទាប់​ពី​គាត់​ត្រូវ​ចោរឆក់​កាបូបស្ពាយ​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១៥៥​កែង​ផ្លូវ​លេខ​៤៦០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ Velma Bangwa អាយុ​៤៨​ឆ្នាំ ជនជាតិ Sierra Leone ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។ នៅ​ក្នុង​កាបូបស្ពាយ​ដែល​ឆក់​យក​ទៅ​បាត់​នោះ​មាន​លុយ​ចំនួន​១៨០០​ដុល្លារ ទូរស័ព្ទ​ដៃ​១​គ្រឿង ប៉ា​ស្ព័​រ​១ និង​កាត ATM ១ ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា រូប​គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ​ខាងលើ​ន​ធ្វើ​ដំណើរ​រ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​លេខ​១៥៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​ស្ពាយ​កាបូប​១​ផង នៅ​ពេល​ដែល​គាត់​បាន​ដើរទៅ​ដល់​កែង​ផ្លូវ​លេខ​៤៦០​ដែល​ជា​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​មក​ពីក្រោយ ពេល​ដល់​ជិត​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច រួច​បន្ថែម​ល្បឿន​ម៉ូតូ​រត់​គេ​ខ្លួន​បាត់​ស្រមោល ។ ខណៈនោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ទ្រហោយំ​ឲ្យ​គេ​ជួយ បន្ទាប់​មក​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ស្ត្រី​រូប​នោះ​ឈរ​យំ​បាន​ឈប់​សួរនាំ ទើប​ដឹង​ថា មាន​ករណី​ឆក់​កាបូប​ក៏​ដឹក​ស្ត្រីជន​រង​គ្រោះ ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​១ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល ស្ត្រី​រង​គ្រោះ​គិតតែ​ពី​ស្រែកយំ ដោយ​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​សោះ​គ្រាន់​តែ​ប្រាប់​ថា​មាន​អ្វី​ខ្លះ​នៅ​ក្នុង​កាបូប​ស្ពាយ​ប៉ុណ្ណោះ​ ។ សមត្ថកិច្ច​មិនដឹង​ធ្វើ​យ៉ាងម៉េច​ក៏​ឲ្យ​ស្ត្រី​រូប​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន​ដើម្បី​រំងាប់​អារម្មណ៍ ចាំ​ព្រឹក​ឡើង​ចាំ​មក​ដាក់​ពាក្យបណ្ដឹង​ម្តងទៀត ៕