ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lionel Messi កាន់កា.ប់​កំពូល​តារាង​អត្ត​ព​លិ​ករក​ចំណូល​ខ្ពស់​បំផុត​ឆ្នាំ ២០២២

1 ឆ្នាំ មុន

បរទេស ៖ ថ្វីបើ​មានការ​ចាប់ផ្តើម​មិនសូវ​សមប្រកប​ជាមួយ​ក្រុម​អ្នកមាន​បារាំង PSG នៅ​រដូវ​កាល​នេះ យ៉ាងណា​ក៏​

បរទេស ៖ ថ្វីបើ​មានការ​ចាប់ផ្តើម​មិនសូវ​សមប្រកប​ជាមួយ​ក្រុម​អ្នកមាន​បារាំង PSG នៅ​រដូវ​កាល​នេះ យ៉ាងណា​ក៏​ដោយ​។ ប៉ុន្តែ​ខ្សែប្រយុទ្ធ Lionel Messi បាន​ក្លាយជា​អត្ត​ព​លិ​ក​ដែល​រក​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទស្សនាវដ្តី Forbes ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២​។

កំពូល​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៤​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា រក​ប្រាក់​ចំណូល​បាន​រហូត​ដល់ ១៣០​លាន​ដុល្លារ​។ ចំណូល​ទាំងនោះ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​នៅ​ក្នុង និង​ក្រៅ​ទីលាន​ប្រកួត​។ ហើយ​បាន​ធ្វើ​ឱ្យ​អតីត​ប្រធាន​ក្រុម Barcelona រូប​នេះ នាំមុខ​កំពូល​កីឡាករ​បាល់បោះ LeBron James ដែល​រកបាន ១២១,២​លាន​ដុល្លារ និង​ខ្សែប្រយុទ្ធ Cristiano Ronaldo ដែល​រកបាន ១១៥​លាន​ដុល្លារ នៅ​ក្នុង​បញ្ជី​អត្ត​ព​លិ​ករក​ប្រាក់​ចំណូល​បាន​ខ្ពស់​បំផុត​លើ​លោក​ប្រចាំឆ្នាំ ២០២២៕ (​ដកស្រង់​ចេញពី CNN និង B/R Football)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ