ស្រុកស្អាង ៖ ករណីប៉ុនប៉ងរំលោភសេពសន្ថវ:លើប្អូនស្រីជីដូនមួយរបស់ខ្លួន កាលពីវេលាយប់ម៉ោង០៣ និង១០នាទីចូលថ្ងៃទី២៥ តុលា ២០១៦ នេះ ដោយជនសង្ស័យយកទួលណឺវីស គាស់ហែកជញ្ជាំងបន្ទប់ចូលក្នុងផ្ទះមកសង្គ្រប់លើនាង ហើយយកទួលណឺវីសមកចាក់នាងឱ្យរងរបួសផងដែរ ប៉ុន្តែសំណាងល្អ ត្រូវនាងស្រែកឱ្យគេជួយទាន់ ទើបជនសង្ស័យរត់ចេញវិញ ។
ប្រភពឱ្យដឹងថា នារីរងគ្រោះអាយុ១៥ឆ្នាំ រងរបួសស្នាមត្រង់បំពង់.កខាងស្ដាំ៣កន្លែង, មុតត្រង់ថ្ពាល់ខាងឆ្វេង១កន្លែង និងមុតត្រង់ក្បាល១កន្លែង ។ ដោយឡែក ជនសង្ស័យត្រូវឃាត់ខ្លួនបានឈ្មោះទុយ ម៉េង អាយុ៤២ឆ្នាំ ជាជាងផ្សាដែក។
ប្រភពបន្តថា នារីរងគ្រោះកំពុងដេកលក់នៅក្នុងបន្ទប់ដែលបាំងវាំងននក្នុងផ្ទះរបស់ខ្លួនម្នាក់ឯង ស្រាប់តែជនសង្ស័យ (ត្រូវជាបងជីដូនមួយនារីរងគ្រោះ) បានយកទួណឺវីសគាស់ហែកទាញជញ្ជាំងស័ង្កសីចូលបន្ទប់ រួចជនសង្ស័យបានចូលសង្គ្រប់ពីលើនាងទាំងជាប់មុង ដោយអង្គុយពីលើពោះ ហើយយកទួណឺវីសសំរាប់វាស់ចរន្ដអគ្គិសនីចាក់បំពង់.កនាង បណ្ដាលឱ្យមុតជាច្រើនកន្លែង រំពេចនោះ នាងក៏ស្រែកហៅឱ្យគេជួយ ទើបជនសង្ស័យរត់គេចខ្លួន។
លុះបានបន្តិចក្រោយមក ទើបមានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាខ្មៅ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំ បានចុះធ្វើ ការឃាត់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍ស្វាយរលំ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកទួណឺវីសចាក់បំពង់.កនាងពិតប្រាកដមែន ដោយអះអាងថា ខ្លួនមានសភាពស្រវឹងស្រាខ្លាំងវង្វេង ហើយមិនមានបំណងរំលោភ ឬសម្លាប់ទេ ។
ចែករំលែកព័តមាននេះ