ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​វាយប្រហារ​តាម​អីុ​ន​ធើ​រ​ណេ​តលើ​គេហទំព័រ​ធំ​ៗ​នៅ​សហរដ្ឋអាមេរិក

7 ឆ្នាំ មុន

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អន​ឡាញ ធំ​ៗ​ជា​ច្រើន​ដូច​ជា ក្រុមហ៊ុន​Twitter ក្រុមហ៊ុន​Spotify ក្រុមហ៊ុន​Reddit ក្រុមហ៊ុន​SoundCloud ក្រុមហ៊ុន​PayPal និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ត្រូវ​រង​ការ​វាយប្រហារ​ពី​តាម​អីុ​ន​ធើ​រ​ណេ​ត

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អន​ឡាញ ធំ​ៗ​ជា​ច្រើន​ដូច​ជា ក្រុមហ៊ុន​Twitter ក្រុមហ៊ុន​Spotify ក្រុមហ៊ុន​Reddit ក្រុមហ៊ុន​SoundCloud ក្រុមហ៊ុន​PayPal និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ត្រូវ​រង​ការ​វាយប្រហារ​ពី​តាម​អីុ​ន​ធើ​រ​ណេ​ត​ពី​គេហទំព័រ​បី ។ ក្រុមហ៊ុន​ទាំង​អស់នោះ​ជា​អតិថិជន​របស់​ក្រុមហ៊ុន​Dyn ដែល​ជា​ក្រុមហ៊ុន​មួយ​ជួយ​បង្កើន​អតិថិជន​តាម​អន​ឡាញ ។

ការ​វាយប្រហារ​ប្រកបដោយ​ភាព​ជោ​ជ័យ​របស់​ក្រុម​Hacker​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន ក្លាយជា​ជន​រង​គ្រោះ ដោយ​ធ្វើ​ឲ្យ​គេហទំព័រ​របស់​ខ្លួន​ដំណើរការ​យឺត និង​ពិបាក​ក្នុង​ការ​ចូល​ប្រើប្រាស់ ។

មក​ដល់​ពេល​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ច្បាស់​ថា អ្នក​ណា​នៅ​ពីក្រោយ​នៃ​ការ​វាយប្រហារ ឬ​ហេតុ​អ្វី​បាន​មានការ​វាយប្រហារ​មក​លើ​ក្រុមហ៊ុន​Dyn នោះ​ទេ ។ ចំណែក​ក្រសួង​សន្តិសុខ​មាតុភូមិ និង​FBI អា​មេ​រិ​កបាន​និយាយ​ថា ពួក​គេ​កំពុង​ស៊ើបអង្កេត ។

ការ​វាយប្រហារ​នោះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​Reddit ក្រុមហ៊ុន Twitter ក្រុមហ៊ុន Etsy ក្រុមហ៊ុន​Github ក្រុមហ៊ុន​SoundCloud ក្រុមហ៊ុន​Spotify និង​បណ្តា​ក្រុមហ៊ុន​ដទៃ​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ដើរ​យឺត ពិបាក​ក្នុង​ការ​ចូល​ប្រើប្រាស់​ប្រហែល​២​ម៉ោង ។

ក្រៅពី​នេះ​មាន​គេហទំព័រ ផ្សេង​ៗ​ទៀត​ដូច​ជា គេហទំព័រ​របស់​ក្រុមហ៊ុន​New York Times ក្រុមហ៊ុន​Paypal ក្រុមហ៊ុន​Pinterest និង​ក្រុមហ៊ុន​Tumblr ក៏​ដូច​ជា​ក្រុមហ៊ុន​ខ្សែកាប​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ក៏​ត្រូវ​រង​ការ​រំខាន​ដែរ ។

ក្រុមហ៊ុន​Dyn ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​គេហទំព័រ​របស់​ខ្លួន​ពី​ព័ត៌មាន​នៃ​ការ​រង​គ្រោះ និង​លើក​ឡើង​ថា​ខ្លួន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​តាម​អីុ​ធើ​រ​ណេ​ត​ដែរ។

ក្រុម​អ្នក​វាយប្រហារ​មាន​បំណង​ផ្តាច់​servers របស់​ក្រុមហ៊ុន​ដោយ​ការ​ទម្លាក់​គ្រាប់បែក ទិន្នន័យ​ឯកសារ ដ៏​ច្រើន​លើសលប់​ចូល​servers ។

ការ​វាយប្រហារ​ដំបូង​បាន​ចាប់ផ្តើម​តាំងពី​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ នៅ​សហរដ្ឋអាមេរិក​ហើយ​ចំនួន​អ្នក​រង​គ្រោះ​ច្រើន​បំផុត​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស ។ ការ​វាយប្រហារ​ដំបូង​វា​គ្រាន់តែ​ធ្វើ​ឲ្យ​គេហទំព័រ​មួយ​ចំនួន​លំបាក​ក្នុង​ការ​ចូល​ទទួល​សេវាកម្ម ឬ​ត្រូវ​ប្រើ​ពេលវេលា​យូរ​ក្នុង​ដំណើរការ​សេវាកម្ម លើ​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ។

ចំណែក​ក្រុមហ៊ុន​Paypal ដែល​ជា​ជន​រង​គ្រោះ​នៃ​ការ​វាយប្រហារ​និយាយ​ថា ការ​វាយ ប្រហារ​តាម​អន​ឡាញ​នោះ​បាន​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន​មួយ​ចំនួន​មិន​អាច​បង់ប្រាក់​ទៅ​រួច​ក្នុង​តំបន់​មួយ​ចំនួន ។ ក្រុមហ៊ុន​នេះ​មិន​ត្រូវ​បាន​ក្រុម​Hacker វាយប្រហារ​ដោយ​ផ្ទាល់​នោះ​ទេ ហើយ​ក៏​គ្មាន​ការ​វាយប្រហារ​ដល់​សេវាកម្ម​របស់​ខ្លួន ក៏​ដូច​ជា​រាំងស្ទះ​ដល់​ដំណើរការ​ក្រុមហ៊ុន​អ្វី​នោះ​ដែរ ។

ចំណែក​ក្រុមហ៊ុន​Twitter បាន​បង្ហោះ​សារ និង​ចែកចាយ​ទូ​ទាំង​ពិភពលោក​ថា ព្រឹត្តិការណ៍ ពិភពលោក​ត្រូវ​បាន​រង​ការ​ប៉ះពាល់​Dyn ដែល​ធ្វើ​ឲ្យ​គេហទំព័រ​មានការ​លំបាក​ក្នុង​ការ​ចូល​ប្រើប្រាស់ ។ ថ្ងៃ​ដដែល​ក៏​មានការ​វាយប្រហារ​ជា​លើក​ទី​ពីរ ក្រុមហ៊ុន​Dyn និយាយ​ថា ពួក​Hacker ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូច លើក​ទី​មួយ​ក្នុង​ការ​វាយប្រហារ ពេល​នោះ​មាន​បញ្ជី​ឈ្មោះ​អតិថិជន​របស់​Dyn ជា​ច្រើន​កាន់តែ​លំបាក​ក្នុង ការ​ចូល​គេហទំព័រ​របស់​គេ​ព្រោះ​កំពុង​ត្រូវ​រង​ការ​វាយប្រហារ ។

បន្តិច​ក្រោយមក​ពី​មាន​ព័ត៌មាន​នៃ​ការ​វាយប្រហារ​ជា​លើក​ទី​ពីរ ក្រសួង​សន្តិសុខ​មាតុភូមិ​អា​មេ​រិ​ក និយាយ​ថា ពួក​គេ​កំពុង​សម្លឹង​រក​មើល​មូលហេតុ​ដែល​អាច​ធ្វើ​ទៅ​បាន​ទាំងអស់​នៃ​ការ​វាយ ប្រហារ​មក​លើ Dyn ។

ការ​វាយប្រហារ​លើក​នេះ​សបញ្ជាក់​ថា យុទ្ធសាស្ត្រ​នៃ​ការ​វាយប្រហារ​លើ​អីុ​ន​ធើ​រ​ណេ​ត​មានការ​ប្រែប្រួល ដែល​តាម​ធម្មតា​គេ​វាយប្រហារ​តែ​លើ​គេហទំព័រ​ណាមួយ​ប៉ុណ្ណោះ ។ Dyn មាន​តួរ​នាទី​ជា​បញ្ជីរ​សេវាកម្ម​សម្រាប់​ក្រុមហ៊ុន ធំ​ៗ​ជា​ច្រើន ដែល​ជួយ​រក្សារ​សៀវភៅ អាសយដ្ឋាន​អតិថិជន​លើ​ពិភពលោក កាលបរិច្ឆេទ​ជាមួយនឹង​ទីកន្លែង​domains​របស់​ពួក​គេ ៕