ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល មិន​ទទួលស្គាល់​ប័ណ្ណ​ និង​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចេញ​ដោយ​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ផ្សេង​ឡើយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ចេញ​ប័ណ្ណ (​ឬ​កាត​) និង​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ចេញ​ប័ណ្ណ (​ឬ​កាត​) និង​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូច​ខាងក្រោម ៖

១) កន្លង​មក​មានការ​ប្រកាស​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មួយ​ចំនួន​ថា ខ្លួន​គាត់​មានការ​សហ​ការណ៍​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​ការ​ធ្វើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ថ្មី ឬ​អាច​ចេញ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ទៅ​ក្រៅប្រទេស ។

គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) សូម​បដិសេធ​ចោល​ទាំងស្រុង នូវ​ការ​ប្រកាស​របស់​ក្រុមហ៊ុន និង​បុគ្គល​ទាំងនោះ និង​សុំ​បញ្ឈប់​សកម្មភាព​ឃោសនា​ទាំង​អស់នេះ​ជា​បន្ទាន់​។

ជាមួយ​គ្នា​នេះ គ​.​វ​.​ក​-១៩ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ឈប់​ជឿ​លើ​ការ​ឃោសនា​បោកប្រាស់​ទាំងនោះ ដើម្បី​ជៀសវាង​នូវ​ការ​ខាតបង់​ប្រាក់ និង​បង្ក​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

២) គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) មិន​ទទួលស្គាល់​ប័ណ្ណ ឬ
វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ណា​ក្រៅពី​ក្រសួងសុខាភិបាល ឬ​ក្រសួងការពារជាតិ​ទេ ។

៣) ការ​ស្នើ​សុំ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​នេះ គឺ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ (​ដោយ​ខ្លួនឯង ឬ​អ្នក​ស្នើ​សុំ​ជំនួស​) តាម​រយៈ​តំណ​ភ្ជាប់ http://search.vaccine.gov.kh និង​មិន​មាន​បង់​កម្រៃ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ