ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​3​រូប​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេ​ម​នៅ​វៀតណាម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​មោទនភាព​ខ្លាំង​ណាស់​ដែល​កីឡាករ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​៣​រូប​មានឱកាស​ឡើង​ទៅ​ដល់​វគ្គ​

រាជធានី​ភ្នំពេញ ៖ ពិតជា​មោទនភាព​ខ្លាំង​ណាស់​ដែល​កីឡាករ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​៣​រូប​មានឱកាស​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បន្ទាប់​ពី​បាន​យកឈ្នះ​ការ​ប្រកួត​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា​។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ កីឡាករ លន បញ្ញា បាន​យកឈ្នះ​លើ​កីឡាករ​ថៃ​Rodnok Ophart​ដោយ​ពិន្ទុ​ផ្នែក​បុរស​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ ដូច្នេះ​លន បញ្ញា​ នឹង​ត្រូវ​បន្តដំណើរ​ទៅ​ប្រកួត​ដណ្ដើម​យក​មេដាយមាស​ដែល​ជា​មេដាយ​ដែល​កីឡាករ​គ្រប់​រូប​ចង់បាន​បំផុត ។ អ្នកគាំទ្រ​កម្ពុជា​សង្ឃឹមថា លន បញ្ញា​ នឹង​ធ្វើ​បាន​ល្អ​ជាក់​ជា​មិន​ខាន​ក្នុង​ការ​ដណ្ដើម​យក​មេដាយមាស​មក​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។

ចំណែក​កីឡាករ កាន់ ម៉េ​ង​ហុង ក៏​ត្រូវ​បន្តដំណើរ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​មេដាយមាស​ដែរ បន្ទាប់​ពី​រូបគេ​បាន​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ី​ Awang Marajaya Awangku Abdul Rahman ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ លើ​វិញ្ញាសា​ផ្នែក​បុរស​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ កាន់ ម៉េ​ងហុង គឺជា​កីឡាករ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ ដែល​មាន​ល្បិច​ប្រយុទ្ធ​ល្អ​បំផុត ទោះបីជា​គេ​មិន​ធ្លាប់​ចូលរួម​ប្រកួត​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​ក៏​ដោយ ។ កីឡាករជើង​ខ្លាំង​កម្ពុជា​រូប​នេះ​ក៏​ត្រូវ​បាន​អ្នកគាំទ្រ​កម្ពុជាភាគច្រើន​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ថា​រូបគេ​នឹងមានសំណាង​ដណ្ដើម​យក​មេដាយមាស​មក​ជូន​ជាតិ​ដែរ​។

មួយ​រូប​ទៀត កីឡាករ​ទូច រ៉ា​ឆាន ដែល​គេ​ស្គាល់​ថា​បឺត សង្ឃឹម​នោះ ក៏​ត្រូវ​បន្តដំណើរ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ដណ្ដើម​យក​មេដាយមាស​ផង​ដែរ ក្រោយ​ពី​បាន​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ី​ Seaw Wei Sheng​ ដោយ​ពិន្ទុ​លើ​វិញ្ញាសា​ផ្នែក​បុរស​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ កីឡាករ ទូច រ៉ា​ឆាន់ បាន​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ី​ដោយ​ពិន្ទុ​ដាច់​​ទាំង​៣​ទឹកតែ​ម្ដង ។

អ្នកគាំទ្រ​កំពុង​តែ​រង់ចាំ​មើល​ការ​ប្រកួត​វគ្គ​បន្ទាប់​សង្ឃឹមថា ទូច រ៉ា​ឆាន់ នឹង​ធ្វើ​បាន​ល្អ​ដណ្ដើម​យក​មេដាយមាស​មក​ជូន​ជាតិ ។ ដោយឡែក​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​បំផុត​នោះ គឺ​កីឡាករ​សាន រ៉ា​គី​ម បែរជា​ខក​ខានមិនបាន​ឡើង​ទៅ​វគ្គ​បន្ត​ដណ្ដើម​យក​មេដាយមាស ​ដោយសារ​តែ​គេ​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ Santidongsakun Chaleamlap​ ដោយ​ពិន្ទុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ