ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Apple ប្រកាស​ឈប់​ផលិត iPod Touch

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ Apple គឺជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​មួយ ប្រចាំ​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ឧសភា​ម្សិលមិញ​នេះ​ថា នឹង​បញ្ឈប់​ផលិត​ជា​ផ្លូវការ​នូវ iPod Touch…

សហរដ្ឋអាមេរិក ៖ Apple គឺជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​មួយ ប្រចាំ​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ឧសភា​ម្សិលមិញ​នេះ​ថា នឹង​បញ្ឈប់​ផលិត​ជា​ផ្លូវការ​នូវ iPod Touch ដែល​ជា​ឧបករណ៍​សម្រាប់​ចាក់​ចម្រៀង​ដ៏​ពេញ​និយម​មួយ ។

iPod Touch គឺជា​ឧបករណ៍​ចុង​ក្រោយ ដែល​នៅ​សេសសល់​ពី​កាលសម័យ iPod ហើយ​វា​មិន​ត្រូវ​បាន​អាប់​ដេ​ត តាំងពី​ខែឧសភា ឆ្នាំ​២០១៩ មក​ម្ល៉ោះ ។

វា​មិនជា​រឿង​ចម្លែក​នោះ​ទេ ដែល​ក្រុមហ៊ុន Apple បាន​បញ្ឈប់​ការ​ផលិត iPod ដោយសារ​តែ​មុខងារ​របស់​ឧបករណ៍​នេះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ទូរ​សព្ទ iPhone និង​ឧបករណ៍​ជា​ច្រើន​ផ្សេង​ៗ​ទៀត​របស់​ក្រុមហ៊ុន ដូចដែល​លោក​ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ Greg Joswiak បាន​និយាយ​ថា “​វិញ្ញាណ​របស់ iPod នៅ​តែ​មានជីវិត​” នៅ​ក្នុង​ផលិតផល Apple ផ្សេង​ៗ​ទៀត ។

គួរ​រម្លឹក​ដែរ​ថា Apple បាន​ដាក់​ឱ្យ​ប្រើប្រាស់ iPod ជា​លើក​ដំបូង​កាលពី​ខែតុលា ឆ្នាំ​២០០១ ហើយ​នៅ​ពេល​នោះ វា​គឺជា​ឧបករណ៍​តន្ត្រី ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​អាច​ដាក់​បទ​ចម្រៀង​រាប់​ពាន់​នៅ​ក្នុង​ហោប៉ៅ​របស់​អ្នក ដែល​ចូល​ចិត្ត​ស្ដាប់​ចម្រៀង ។
ក្នុង​រយៈពេល​២១​ឆ្នាំ​នេះ ក្រុមហ៊ុន Apple បាន​ដាក់​ឱ្យ​ប្រើប្រាស់​ឧបករណ៍ iPod ជា​ច្រើន​ដែល​មាន​រូបរាង​ផ្សេង​ៗ​គ្នា​រួម​មាន iPod Shuffle, iPod nano និង iPod Touch ៕

(រូបភាពពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ