ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អៅ ​ចេញ​សេចក្តីថ្លែងការណ៍​មួយ ក្រោយ​បរាជ័យ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី (វីដេអូ)

1 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ ការ​ប្រជែង​តំណែង​ប្រធានាធិបតី​របស់​លោក Manny Pacquiao បាន​បញ្ចប់​ហើយ​។ ខណៈ​កំពូល​អ្នក​

ហ្វី​លី​ពី​ន ៖ ការ​ប្រជែង​តំណែង​ប្រធានាធិបតី​របស់​លោក Manny Pacquiao បាន​បញ្ចប់​ហើយ​។ ខណៈ​កំពូល​អ្នក​ប្រដាល់​រូប​នេះ បាន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការ​បរាជ័យ​របស់​ខ្លួន​ជាមួយនឹង​គូប្រជែង​គឺ លោក Bongbong Marcos ដែល​ជាកូន​​ប្រុស​អតីត​មេដឹកនាំ​ផ្តាច់​ការ​ហ្វី​លី​ពី​ន លោក Ferdinand Marco​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២​។

យោង​តាម​ប្រភព​ពី Rappler គេហទំព័រ​ព័ត៌មាន​របស់​ហ្វី​លី​ពី​ន​បាន​រាយការណ៍​ថា Pacquiao បាន​ចាញ់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២ ជាមួយ​របាយការណ៍​ថា កំពូល​អ្នក​ប្រដាល់​ដែល​ប្រែខ្លួន​ជា​អ្នកនយោបាយ​រូប​នេះ ទទួល​បាន​ត្រឹម​ជាង ៣,៦​លាន​សំឡេង​តែ​ប៉ុណ្ណោះ ។ ខណៈ​លោក Bongbong Marcos ទទួល​បាន​រហូត​ដល់​ជាង ៣១​លាន​សំឡេង​ឯណោះ​។

កាលពី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ លោក Pacquiao បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ទទួលស្គាល់​បរាជ័យ​ចំពោះ​ការ​ប្រជែង​តំណែង​ប្រធានាធិបតី និង​ចាត់​ទុក​វា​ជា​ការ​ប្រកួតប្រជែង​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់​គាត់​។ បុរស​វ័យ​៤៣​ឆ្នាំ​បាន​និយាយ​ថា «​ខ្ញុំ​ដឹង​ពី​របៀប​ទទួលយក​ការ​ចាញ់​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ទោះ​ខ្ញុំ​ចាញ់​ការ​ប្រកួត​នេះ​ក៏​ដោយ ក៏​បងប្អូន​ជនរួមជាតិ​របស់ខ្ញុំ ជា​ពិសេស​អ្នកក្រ នៅ​តែ​ឈ្នះ​នៅ​ក្នុង​សេណា​រី​យ៉ូ​នេះ​»​។

ជាមួយ​គ្នា​នោះ ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៨​ប្រភេទ​ផ្សេង​គ្នា​រូប​នេះ បាន​ជូនពរ​លោក Bongbong Marcos យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​បួងសួង​ដល់​ជោគជ័យ​នៃ​ការ​គ្រប់គ្រង​របស់​អ្នក​។ ហើយ​ជន​ក្រីក្រ​នឹង​ត្រូវ​បាន​ផ្តល់​ជំនួយ ហើយ​ជីវិត​របស់​ពួក​គេ​នឹង​កាន់តែ​ប្រសើរ​ឡើង​»​ ៕​ (​ដកស្រង់​ចេញពី Rappler)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ