ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ពាក់ព័ន្ធ​ចំនួន​៣ សហការ​គ្នា​រៀបចំ​ទស្សនកិច្ច​គុន​ខ្មែរ​នៅ​តំបន់​អង្គរ

2 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ ២០២៤ កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង…

ខេត្ត​សៀម​រា​ប ៖ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ ២០២៤ កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង កីឡា និង​សមាគម​ក្លឹ​បទេស​ចរណ៍​ខេត្តសៀមរាប រៀបចំ​ទស្សនកិច្ច​គុន​ខ្មែរ​នៅ​តំបន់​អង្គរ ។

ទស្សនកិច្ច​កីឡាករ​គុន​ខ្មែរ​មក​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ បាន​ដឹកនាំ​កីឡា ករ​កីឡាការិនី​លំដាប់​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ឈ្វេងយល់​ពី​ចម្លាក់​គុន​ខ្មែរ​នៅ​តាម​ផ្ទាំង សិលា​នៅ​តាម​ប្រាសាទ​សំខាន់​ៗ មាន​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន​៘

ជា​សាវតារ​នៃ​គុន​ខ្មែរ​តាម​រយៈ​ចម្លាក់​នៅ​តាម​ប្រាសាទ​នានា មាន​ជា​យូរលង់​ណាស់​មក​ហើយ​។ បណ្តុះ​គំនិត​ស្មារតី​ស្រឡាញ់ និង​បង្កើន​ឆ​ន្ទះ​ថែរក្សា​ការពារ រួម​គ្នា​ចូលរួម​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ មាន​បុរាណ​វិទូ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​បទ​បង្ហាញ​នៅ​តាម​ចម្លាក់​នៅ​តាម​ប្រាសាទ​នីមួយ​ៗ​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ