ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ទទួលមរណភាព នៅ​ព្រឹក​ថ្ងៃ​នេះ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧកញ៉ា ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ទទួលមរណភាព នៅ​វេលា​ម៉ោង ៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ឧកញ៉ា ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ទទួលមរណភាព នៅ​វេលា​ម៉ោង ៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ ដោយ​រោគាពាធ ។

បើ​យោង​តាម​ក្លិប​ភ្នំពេញ​ក្រោ​ន បានអោយ​ដឹង​ថា ឧកញ៉ា ឬ​ទ្ធី សំណាង បាន​ដឹកនាំ​ក្លិប​អស់​រយៈកាល​ជាង​១០​ឆ្នាំ ហើយ​មរណភាព​របស់​ឧកញ៉ា ឬ​ទ្ធី សំណាង គឺជា​ការ​បាត់បង់​នូវ​ឥស្សរជន​មួយ​រូប ដែល​ប្រកបដោយ​គុណធម៌ ព្រហ្មវិហា​ធម៌ ព្រមទាំង​ភាព​ជា​អ្នកដឹកនាំ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ច្រើន​ចំពោះ​សង្គម​ជាតិ ជា​ពិសេស​ការ​រួមចំណែក​កសាង​នូវ​សមិទ្ធផល​ជា​បន្តបន្ទាប់ ក្នុង​វិស័យ​កីឡាបាល់ទាត់​ជាតិ វិស័យ​អប់រំ និង​មនុស្សធម៌​ជាដើម ដែល​លោក​ឧកញ៉ា​តែង​តែង​ចូលរួម​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ