ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្ន​ក​បំពាន​អនុសាសន៍​ប្រមុខ​រាជរដ្ឋា​ភិបាល ដែល​នៅតែ​បន្ត​កា.ប់​ទន្ទ្រាន​ដី​ព្រៃលិចទឹ​ក​តំបន់៣

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កំពង់ឆ្នាំ​ង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ស្រុក​បរិបូណ៌​ នៅ​ថ្ងៃទី១០ ​ឧសភា ​បាន​ចាប់​ឃាត់ខ្លួន​មនុស្សប្រុសស្រី​ចំនួន១៤នាក់ ក្នុង​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣ ក្នុង​ភូមិសាស្ត្រ ឃុំ​ឆ្នុកទ្រូ និង​ឃុំ​ត្រពាំ​ង​ចាន់…

ខេត្ត​កំពង់ឆ្នាំ​ង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ស្រុក​បរិបូណ៌​ នៅ​ថ្ងៃទី១០ ​ឧសភា ​បាន​ចាប់​ឃាត់ខ្លួន​មនុស្សប្រុសស្រី​ចំនួន១៤នាក់ ក្នុង​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣ ក្នុង​ភូមិសាស្ត្រ ឃុំ​ឆ្នុកទ្រូ និង​ឃុំ​ត្រពាំ​ង​ចាន់ ស្រុក​បរិ
បូណ៌ ។

លោក គិត គន្ធា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌​បាន​បញ្ជាក់ឲ្យដឹង​ថា ដោយមាន​កិច្ចសហការ​រវាង​កង​រាជអាវុធហត្ថ​ស្រុក កម្លាំង​អធិការ​នគរបាល​ស្រុក​បរិបូណ៌ និង​មន្ត្រី​ជំនា​ញ ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញា​ធរ មូលដ្ឋាន​ផង​បាន​ចែក​កម្លាំង​ជា២ផ្នែកចេញ​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន១៤​នាក់ ក្នុង​នោះ​ មនុស្ស​៧​នាក់ បាន​ធ្វើសកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​អ្នកតា​ទាំង ក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ និង​៧​នាក់​ទៀត​បាន​ឃាត់ខ្លួន​នៅ​ភូមិ​ត្រពាំងចាន់ ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូណ៌ ។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១៤ នាក់​ក្នុង​នោះ ៧​នាក់​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​អស់​ចំនួន​២​ហិ​ក​តា និង​៧​នាក់​ទៀត​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​អស់​ចំនួន ០.១៥ហិ​ក​តា ។ ជនសង្ស័យ​ទាំង ១៤ នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន ខ្លួន​ទៅ​មន្ត្រី​ជំនាញ​ជលផល​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

គួរ​រំលឹក​ដែរ​ថា​ ក្រោយពី​បទបញ្ជា​យ៉ាង​តឹងរឹង​របស់​សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​ ស្ដីពី​បទល្មើស​នេសាទ​កន្លងមក កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រតិបត្តិ​ការ ចេញ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរ​លឹម ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន៤នាក់​បញ្ជូន​ទៅ​តុលាការ ក្នុង​នោះ ២នាក់​ជា​អ្នក​ឆក់​ត្រី និង២នាក់​ទៀត​ ជា​អ្នកទិញ​ត្រី​ពី​បទល្មើស​ឆក់ ។​ ដោយ​ការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៤នាក់​ខាង​លើ​នេះ គឺជា​អ្នក​ប្រព្រឹត្ត​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣​៕​

អត្ថបទសរសេរ ដោយ